សារព័ត៌មានបានរាយការណ៍ថា លោកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un ជឿជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol មានចេតនាបង្កភាពតានតឹងនៅលើឧបទ្វីប ដើម្បីធ្វើឱ្យមតិសាធារណៈមិនសូវផ្តោតលើបញ្ហាក្នុងស្រុក។
ភាពតានតឹងរវាងទីក្រុងសេអ៊ូល នឹងទីក្រុងព្យុងយ៉ាងកើនឡើងបន្ទាប់ពីកូរ៉េខាងជើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយរុស្ស៊ី ហើយបានបញ្ចេញប៉េងប៉ោងជាច្រើនគ្រាប់ដឹកសំរាមចូលកូរ៉េខាងត្បូង ដើម្បីឆ្លើយតបនឹងសកម្មជនកូរ៉េខាងត្បូងដែលបញ្ចេញប៉េងប៉ោងដឹកសំរាមទៅកាន់កូរ៉េខាងជើង។
KCNA បានដកស្រង់សម្តីលោកស្រី Kim ថា “ធ្លាក់ចូលទៅក្នុងវិបត្តិកាន់អំណាចដ៏អាក្រក់បំផុត លោក Yoon និងក្រុមរបស់គាត់កំពុងព្យាយាមបង្កើត “ការរត់គេចខ្លួនជាបន្ទាន់” ដោយបង្កឱ្យមានភាពតានតឹងដែលមិនធ្លាប់មានពីមុនមក។
លោកស្រី Kim បានដឹកនាំញត្តិតាមប្រព័ន្ធអុីនធឺណេតទាមទារឱ្យមានការចោទប្រកាន់ប្រធានាធិបតី Yoon ដែលរហូតមកដល់ពេលនេះបានប្រមូលហត្ថលេខាជាង 1 លាន។
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង Koo Byoung-sam បានសម្តែងការសោកស្តាយដែលលោកស្រី Kim បានធ្វើសេចក្តីថ្លែងការណ៍រិះគន់ប្រធានាធិបតី Yoon ដោយនិយាយថា កូរ៉េខាងជើងគួរតែ “ឆ្លុះបញ្ចាំងខ្លួនឯង” លើបញ្ហាជីវិតរបស់ប្រជាជន និងសិទ្ធិមនុស្ស។
លោកស្រី Kim ក៏បាននិយាយផងដែរថា សមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងត្បូងនៅជិតព្រំដែន គឺជា “ការបង្កហេតុច្បាស់លាស់និងមិនអាចលើកលែងទោសបាន”៕ ដោយធីរីណា
រូបថត: Reuters