ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ បង្ហាញជូនប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន​ អំពីកត្តាសុខសន្តិភាពរបស់កម្ពុជាដែលអនុញ្ញាតឱ្យកម្ពុជាបើកទ្វារចំហរចាំទទួលគ្រប់បណ្ដាវិនិយោគិនទាំងអស់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងថា​ ដើម្បីស្វែងយល់បន្ថែមអំពីសក្ដានុពល និងវិស័យអាទិភាពសម្រាប់ការវិនិយោគនៅកម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ កាលពីរសៀលថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ​! ។

ក្នុងជំនួបសម្ដែងការគួរសមនាឱកាសនេះ លោកប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន បានថ្លែងអំណរគុណជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ហើយក្នុងនោះផងដែរ លោកក៏បានស្នើសុំអនុសាសន៍ណែនាំពីលោកឧបនាយករដ្ឋមន្ត្រីពាក់ព័ន្ធជាមួយសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសវិស័យអាទិភាពដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។

ជាថ្មីម្ដងទៀតក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីហេតុផលសំខាន់នានាដែលជាសក្ដានុពលរបស់កម្ពុជាដែលបើកឱកាសកាសជូនគ្រប់បណ្ដាវិនិយោគិនទាំងការវិនិយោគដោយផ្ទាល់ពីបរទេស និងក្នុងស្រុកផងដែរ។ ជាការបង្ហាញជូននូវទឡ្ហីករជាក់ស្ដែងម្ដងហើយម្ដងទៀតអំពីកត្តាសុខសន្តិភាពរបស់កម្ពុជាដែលអនុញ្ញាតឱ្យកម្ពុជាបើកទ្វារចំហរចាំទទួលគ្រប់បណ្ដាវិនិយោគិនទាំងអស់។

...

ក្រៅពីនេះផងដែរ មានកត្តាផ្សេងទៀតដូចជា ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា រដ្ឋាភិបាលគាំទ្រធុរកិច្ច ធនធានមនុស្សកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងមានទីផ្សារដែលមានភាពចំហរផងដែរ។ ចំពោះវិស័យអាទិភាពស្របតាមច្បាប់វិនិយោគថ្មី ឆ្នាំ២០២១របស់កម្ពុជា និងស្របតាមផែនការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះបានផ្ដល់អាទិភាពលើការវិនិយោគផ្ទាល់ពីបរទេស និងផ្ដល់ការលើកទឹកចិត្ត ពិសេសលើវិស័យមានជាអាទិ៍ឧស្សាហកម្មថ្មីៗ ដូចជាគ្រឿងអេឡិកត្រូនិក យានយន្ត គ្រឿងបង្គុំ កសិ-ឧស្សាហកម្ម និងការកែច្នៃចំណីអាហារជាដើម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print