នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ ឃាត់ខ្លួនមនុស្ស​ចំនួន​ ៧៥នាក់​ ក្នុងបទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន​ និងក្មេងទំនើង​ ក្នុងថ្ងៃតែមួយ

ចែករំលែក៖

ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកក្កដា​ ឆ្នាំ២០២៤​នេះថា៖​ មនុស្ស​ចំនួន​ ៧៥នាក់​ ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ក្នុងបទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន​ និងក្មេងទំនើង​ ក្នុងថ្ងៃតែមួយកាលពីថ្ងៃទី០៨​ កក្កដា​ម្សិលមិញ​។ ក្នុងនោះករណីក្មេងទំនើង ២៩នាក់ និងករណីបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនចំនួន​ ៤៦នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែង​បញ្ជាក់ថា ក្នុងចំណោមក្មេងទំនើងទាំង​ ២៩នាក់នោះ មាននៅ​ភ្នំពេញ​ ៨នាក់​ ត្បូងឃ្មុំ​ ៦នាក់​ ព្រៃវែង​ ៥នាក់​ ស្វាយរៀង​ ៥នាក់​ កណ្តាល​ ៣នាក់​ កំពង់ស្ពឺ​ ២នាក់។

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យ​ បានថ្លែងបន្ថែមថា៖​ កាលពីម្សិលមិញនេះ​ដែរ​ កម្លាំង​សមត្ថកិច្ចជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ៤៦នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនផងដែរ។​ ក្នុងចំណោមជនសង្ស័យទាំង​ ៤៦នាក់នោះ មាន ៣១នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ១២ករណី​ និងជនសង្ស័យ​ ១៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ១២ករណី។

លោក​អ្នកនាំពាក្យរូបនេះ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។

...

បន្ថែមពីនេះ​ លោកនាយឧត្តមសេនីយ៍​ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសផ្សេងៗ​ ជាពិសេស​ករណី​ក្មេង​ទំនើង និងបម្រើប្រជាពលរដ្ឋ​ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print