សាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួន​ជនជាតិនីហ្សេរីយ៉ាម្នាក់​ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជិត ១០គីឡូក្រាម

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តស្វាយរៀង នៅយប់ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២៤ម្សិលមិញ​ ស្ដីពីចំណាត់ការលើសំណុំរឿងជនជាតិនីហ្សេរីយ៉ាម្នាក់​ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជិត ១០គីឡូក្រាម។

អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀង បានទទួលសំណុំរឿងព្រហ្ម ទណ្ឌលេខៈ៣៥៣ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ទាក់ទិននឹង ការបង្ក្រាបអំពើ ជួញដូរគ្រឿងញៀនចំនួនមួយករណី ដែលមានសារធាតុគ្រឿងញៀន ប្រភេទហេរ៉ូអ៊ុន និង ប្រភេទមេតំហ្វេតាមីន សរុបទម្ងន់៩ ៨២២,៧៧ក្រាម(ប្រាំបួនពាន់ ប្រាំបីរយម្ភៃពីរ កណ្ដកសញ្ញាចិតសិប ប្រាំពីរ)ក្រាម មានជនជាប់ពាក់ព័ន្ឋជាជនជាតិ នីហ្សេរីយ៉ា ចំនួន១នាក់(មានខ្លួន) ត្រូវបានតំណាងអយ្យការ ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ដឹកជញ្ជូន ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និងពីបទៈ ចូលមកប្រទេសកម្ពុជាដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តាមមាត្រា ៤០ កថាខណ្ឌទី២ ទី៣ និង ទី៧ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍។

...

បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទដូចខាងលើ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៤ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ១៦១៥/២៤ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅពន្ធនាគារខេត្ត ស្វាយរៀង ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print