លោក​គី​ម​ ជុង​អ៊ុ​ន​ ត្រួតពិនិត្យ​ការ​ ធ្វើ​សមយុទ្ធ​ក្នុង​គោលដៅ​ប្រឆាំង​ អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង

ចែករំលែក៖

បណ្ដាញ​ព័ត៌មាន​កូរ៉េ​ខាងជើង​បាន​ ផ្សាយ​ថា​ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ គី​ម​ ជុង​អ៊ុ​ន​ បាន​ទៅ​ត្រួតពិនិត្យ​ការ​ ធ្វើ​សមយុទ្ធ​របស់​កម្លាំង​ទាហាន​អាកាស​ ដោយ​មាន​យុទ្ធសាស្ដ្រ​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​ជាមួយ​អា​មេ​រិ​ក​ និង​កូរ៉េ​ខាង​ ត្បូង​ ។​ ​

rer1

លោក​គី​ម​ ជុង​អុ​ន​ បាន​ទៅ​ដល់​ អាកាសយានដ្ឋាន​ Kalma​ នៅ​ទីក្រុង​ Wosan​ ស្ថិត​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ តាម​យន្ដហោះ​ពិសេស​ផ្ទាល់ខ្លួន​ Cham-mae-1​ ដើម្បី​ត្រួតពិនិត្យ​ការ​ធ្វើ​សមយុទ្ធ​ នៅ​លើ​ដែនអាកាស​។​ ​តាម​សារព័ត៌មាន​ KCNA​ មិន​បាន​ ផ្ដល់​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​ធ្វើ​សមយុទ្ធ​ ទាំងនោះ​ឡើយ​។​ ទីក្រុង​វ៉​ន​សាន់​ ត្រូវ​បាន​ ពលរដ្ឋ​កូរ៉េ​ខាងជើង​ចាត់​ទុក​ថា​ ជា​ស្រុក​ កំណើត​ទី​ពីរ​របស់​លោក​គី​ម​ ជុង​អ៊ុ​ន​ ។​

​ការ​ធ្វើ​សមយុទ្ធ​លើក​នេះ​គឺជា​ការ​ ប្រឡងប្រជែង​របស់​កម្លាំង​ទាហាន​អាកាស​ ជា​លើក​ទី​ពីរ​ដែល​បាន​រៀបចំ​រយៈពេល​ ជាង​៧​ទស​វត្ស​កន្លង​មក​នៅ​ប្រទេស​កូរ៉េ​ខាងជើង​។​ ការ​ប្រឡង​សមត្ថភាព​កម្លាំង​ ទាហាន​អាកាស​កូរ៉េ​ខាងជើង​ត្រូវ​បាន​រៀប​ ចំ​ឡើង​ក្នុង​ឱកាស​ខួប​គម្រប់​៦២​ឆ្នាំ​ថ្ងៃ​ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​ បាញ់​បញ្ចប់សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ ឆ្នាំ​ ២៩៥០-១០៥៣​ ។​

កូរ៉េ​ខាងជើង​ចាត់​ទុក​ ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​នោះ​គឺជា​ជ័យ​ជំនះ​ នៅ​ក្នុង​សង្គ្រាម​ឧបទ្វីប​ ។​ ​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​បញ្ជាក់​ថា​ ការ​ប្រឡង​លើក​នេះ​នឹង​ធ្វើ​ឱ្យ​កម្លាំង​ទាហាន​ ជើង​អាកាស​បាន​បង្ហាញ​ពី​សមត្ថភាព​ របស់​ខ្លួន​ដើម្បី​ត្រៀមខ្លួន​នៅ​ក្នុង​សង្គ្រាម​ជា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​អា​មេ​រិ​ក​ និង​កូរ៉េ​ ខាងត្បូង​ ។​

មេទ័ព​កូរ៉េ​ខាងជើង​លោក​ Ri​ Yong-Gil​ អគ្គ​មេ​បញ្ចា​ការ​កងទ័ព​កូរ៉េ​ ខាងជើង​បានឱ្យ​ដឹងផង​ដែរ​ថា​ឧបទ្វីប​កូរ៉េ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​សង្គ្រាម​ ហើយ​ប្រទេស​ជាស​ត្រូវ​អាច​វាយប្រហារ​ គ្រប់ពេល​ ដូច្នេះ​ទីក្រុង​ព្យុ​ង​យ៉ាង​ត្រូវ​តែ​ ត្រៀមលក្ខណៈ​ទប់ទល់​ឱ្យ​បាន​ល្អ​បំផុត​ ។​ លោក​បន្ដ​ទៀត​ថា​ អា​មេ​រិ​ក​និង​កូរ៉េ​ខាង​ ត្បូង​កំពុង​តែ​ឡើង​គម្រោង​វាយប្រហារ​កូរ៉េ​ខាងជើង​ ។​

​កន្លង​មក​រដ្ឋមន្ដ្រី​ការ​បរទេស​កូរ៉េ​ខាង​ ជើង​បាន​ស្នើ​ដល់​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ ឱ្យ​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​រួម​ជា​ប្រចាំ​ ដើម្បី​ដោះ​ដូរ​យក​កិច្ចចរចា​។​ ទីក្រុង​ព្យុ​ង​ យ៉ាង​បាន​ប្រកាស​ថា​ កិច្ច​ពិភាក្សា​មិន​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​តែ​គោ​នយោបាយ​ចងគំនុំ​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ទៅ​លើ​ទីក្រុង​ព្យុ​ង​យ៉ាង​។​ ​កន្លង​មក​ថ្មីៗ​អា​មេ​រិ​ក​ក៏​បាន​អំពាវនាវ​ ដល់​កូរ៉េ​ខាងជើង​ឱ្យ​តម្រាប​តាម​ប្រទេស​អ៊ី​រ៉​ង់​ដោយ​បោះបង់​ចោល​កម្មវិធី​បរមាណូ​ដោះ​ដូរ​និង​ការ​លុប​ទណ្ឌកម្ម​ទាំងអស់​។​

ប៉ុន្ដែ​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​ឆ្លើយ​តប​វិញ​ថា​ កូរ៉េ​ខាងជើង​មិន​អាច​បោះបង់​ ចោល​កម្មវិធី​បរមាណូ​ឡើយ​ ដោយ​កម្ម​ វិធី​បរមាណូ​វា​ជា​មាន​សារសំខាន់​យ៉ាង​ ខ្លាំង​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​វាយប្រហារ​ពី​អា​មេ​រិ​ក​។​ បើ​កូរ៉េ​ខាងជើង​គ្មាន​បរមាណូ​ ទេ​នោះ​ត្រូវ​គេ​វាយប្រហារ​ជា​យូ​ណាស់​ មក​ហើយ​ ៕​ ម៉ែ​វ​ សា​ធី​ ​

...

North Korean leader Kim Jong-Un (L) inspects a combined strike drill of the three services of the Korean People's Army in an undisclosed location in this undated picture released by the North's KCNA in Pyongyang March 15, 2012.      REUTERS/KCNA (NORTH KOREA - Tags: POLITICS MILITARY) THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. IT IS DISTRIBUTED, EXACTLY AS RECEIVED BY REUTERS, AS A SERVICE TO CLIENTS. NO THIRD PARTY SALES. NOT FOR USE BY REUTERS THIRD PARTY DISTRIBUTORS. QUALITY FROM SOURCE

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print