កម្លាំងសមត្ថកិច្ចក្រុងពោធិ៍សាត់ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងមួយក្រុម បន្ទាប់ពីធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណ:ចំនួន២លេីក

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅរសៀល​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចក្រុងពោធិ៍សាត់ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងមួយក្រុម បន្ទាប់ពីធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណ:ចំនួន២លេីក។

ប្រភពដដែលបន្តថា​ ​កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៥៩នាទី មានករណីក្មេងទំនើងបង្ហោះម៉ូតូតាមទីសាធារណ:ចំនួន២លេីក លេីកទី១នៅចំណុចលេីផ្លូវជាតិលេខ៥ ចាប់ពីមុខការ៉ាស់សាំងសូគីម៉ិច រហូតដល់មុខហាងកាហ្វេសារ៉ា ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នឹងលេីទី២ នៅចំណុចពីរង្វង់មូលច្រមុះជ្រូកសាលារៀន ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រាវជ្រាវនិងឃាត់ខ្លួនក្មេងទំនេីងចំនួន៤នាក់ ១-ឈ្មោះ ខេង វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកបង្ហោះម៉ូតូទាំង២លេីក)២-ឈ្មោះ នូ លីយុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកអ៊ុកពីក្រោយ)៣-ឈ្មោះ សុង សិទ្ធស័ក ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកជិះកណ្ដាល)៤-ឈ្មោះ កៅ ស៊ីផុត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកជិះពីក្រោយ)នឹងដកហូតវត្ថុតាង៖ ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់1M-8141(ម៉ូតូបង្ហោះ)។

បច្ចុប្បន្នក្រុមក្មេងទំនេីងរួមទាំងម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដេីម្បីចាត់ការតាមនីតិវិធី៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print