កូនអណ្តើកក្អែកជិតផុតពូជបំផុត បានញាស់នៅកម្ពុជា សូមអបអរសាទរ !

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB បានឲ្យដឹង ៖ នៅថ្ងៃអង្គារទី៩ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញនេះថា ៖ ប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុតមួយប្រភេទនោះគឺអណ្តើកក្អែកត្រូវបានក្រុមអ្នកជំនាញធ្វើការបង្កាត់ពូជ នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB ) ហើយវាបានញាស់គួរឱ្យក្តីរំភើបមួយ កាលពីថ្មីៗបំផុតមកនេះ។

ប្រភពពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB បន្តថា ៖ អណ្តើកក្អែកជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ដែលមានដើមកំណើតនៅតែក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ពួកវាកំពុងប្រឈមនឹងការគំរាមកំហែងមួយចំនួន រួមមានការធ្វើទោហនកម្មសត្វព្រៃ (ការជួញដូរ) សម្រាប់ការប្រើប្រាស់ជាលក្ខណៈជាតិ និងអន្តរជាតិ ការជួញដូរនិងការបាត់បង់ទីជម្រក។

សូមបញ្ជាក់ថា ៖ អណ្តើកក្អែក ជា ឧរង្គសត្វពណ៌ខ្មៅសុទ្ធ និងមានស្នាមអុចពពាលពណ៌សមួយចំនួននៅលើផ្ទៃមុខរបស់ពួកវា ហើយត្រូវបានគេស្គាល់ថា Smiling Terrapin ដោយទម្រង់មាត់រាងកោងឡើងលើរបស់ពួកវា។ មេបារបស់កូនអណ្តើកនេះត្រូវបានសង្គ្រោះពីការលក់ដូរដោយខុសច្បាប់នៅតាមចិញ្ចើមថ្នល់។

តាមរយៈនៃការជោគជ័យនៃការបង្កាត់កូនអណ្តើតក្អែកនេះដែរមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងថា៖វាជាការជោគជ័យក្នុងការបង្កើតនូវចំនួនប្រជាសាស្ត្រ ដែលធានាឱ្យបានសម្រាប់អណ្តើកប្រភេទនេះនៅកម្ពុជា។ អណ្តើកក្អែកញីពងបានតែមួយ ជួនកាលពីរក្នុងពេលតែមួយ ប៉ុន្តែអាចពងបានដល់ទៅបី ឬបួនដងក្នុងមួយរដូវ។

គួរបញ្ជាក់ថាអណ្តើកចំនួន១០ប្រភេទនៅកម្ពុជា ដែលកំពុងរងការគំរាមកំហែង ប្រឈមនឹងការផុតពូជ ។
យើងរួមគ្នា អភិរក្សការពារ សត្វព្រៃ ធនធានធម្មជាតិរបស់ ជាតិយើង ឱ្យបានជាប្រយោជន៍ រួមដល់សង្គមជាតិ ទាក់ទាញវិស័យទេសចរណ៍ ជាដើម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print