អេស្ប៉ាញ ឈ្នះ បារាំង 2-1 ឡើងវគ្គផ្តាច់ព្រ័ត្រ ទៅអង្គុយចាំកៅអីពានរង្វាន់ទ្វីបអឺរ៉ុប ២០២៤ (EURO 2024) មុន !

ចែករំលែក៖

អន្តរជាតិ ៖ អបអរសាទរ! ក្រុមគោជល់អេស្ប៉ាញស្រែកហ៊ោ ក្រោយយកឈ្នះមាន់គកបារាំង 2-1 កក់កៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Euro 2024 ។ 

សូមបញ្ជាក់ថា ៖ បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ២០២៤ (EURO 2024) គឺ អេស្ប៉ាញ ឈ្នះបារាំង ឡើងវគ្គផ្តាច់ព្រ័ត្រ ។ 

ក្រុមគោជល់ អេស្ប៉ាញ លេងបានល្អគ្រប់ទម្រង់ ជាមួយការគាំទ្រពីអ្នកទស្សនាលើពិភពលោក ហើយបានឡើងវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះមាន់គក បារាំង ២ទល់១ ព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤។ នេះជាលើកទី៥ដែលអស្ប៉ាញឡើងដល់វគ្គនេះ។

សូមបញ្ជាក់ថា ៖ នៅ៤៥នាទីដំបូង លេងបានតែ៨នាទី បារាំងនាំមុខដោយការតែតបញ្ចូលទីរបស់កីឡាករ Randal Kolo Muani ពេល Mbappé បញ្ជូនបាល់ឱ្យ ជាក្តីសង្ឃឹមយកឈ្នះ ក្រុមគោជល់អេស្ប៉ាញ ។ 

តែអេស្ប៉ាញ តាមស្មើនៅនាទី២១ ពេលដែលកីឡាករវ័យ១៦ឆ្នាំ Lamine Yamal ទាត់បញ្ចូលទីពីចម្ងាយ២៥ម៉ែត្រ បន្ទាប់ពី Morata បញ្ជូនបាល់ឱ្យ។ ៤នាទីបន្ទាប់ អេស្ប៉ាញនាំមុខវិញ ពេលដែលកីឡាករ Dani Olmo ទាត់បាល់ត្រូវជើងខ្សែការពារបារាំង Jules Koundé ផ្លាតចូលទីបានសម្រេច។ចប់តង់ទី១ អេស្ប៉ាញនាំមុខបារាំងក្នុងលទ្ធផល ២-១ ។

ចូលដល់ការប្រកួតតង់ទី២ក្រុមទាំពីរគ្មានគ្រាប់បាល់បន្ថែមធ្វើឱ្យចប់ការប្រកួតអេស្ប៉ាញ ឈ្នះបារាំង២ទល់១។

វគ្គផ្តាច់ព្រ័ត្រ អេស្ប៉ាញ ត្រូវជួបអ្នកឈ្នះរវាង អង់គ្លេស និងហូឡង់ វេលាម៉ោង០២និង០០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

តាំងពីបង្កើតពានទ្វីបអឺរ៉ុបលើកដំបូងឆ្នាំ១៩៦០ ដល់ឆ្នាំ២០២០ អេស្ប៉ាញឡើងវគ្គផ្តាច់ព្រ័ត្រ៤ដង ឈ្នះពាន៣ដង(១៩៦៤ ២០០៨ និង២០១២) និងជាជើងឯករង (១៩៨២)ម្តង។ 

បន្តចាំមើលទាំងអស់គ្នាថា ៖ «តើ អង់គ្លេស ឬ ហូឡង់» ដែលមានវាសនាប្រកួតយកពាន វគ្គផ្ដាច់ព្រ័ត្រ Euro 2024 ជាមួយ ក្រុមគោជល់អេស្ប៉ាញ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print