មន្ត្រីជំនាញសហការបង្រ្កាប និងបំផ្លាញឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ម្សិលមិញថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីជំនាញរដ្ឋបាលជលផល ចូលរួមសហការដោយកម្លាំងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងតំបន់ដែនសមត្ថកិច្ចរបស់ខ្លួននារដូវបិទនេសាទ ដោយធ្វើការបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង(មង និងរបាំងស្បៃមុង)រួមទាំងសង្រ្គោះត្រីចំរុះផងដែរ ។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅក្នុងកន្លែងអភិរក្សជលផល អតីតឡូត៍នេសាទលេខ២ ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ លទ្ធផលៈ ក្រុមការងារបានស្រាវយក(មងរាយ)ប្រវែងសរុបចំនួន១៦០០០ម៉ែត្រ វត្ថុតាង(មង)បានដុតកម្ទេចចោល ។

លោក នាយខណ្ឌរដ្ឋបាលជលផលឲ្យដឹងទៀតថា កម្លាំងសហការចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលជាក់ស្ដែង ត្រង់ចំណុចព្រំប្រទល់ស្រុកក្រគរ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លទ្ធផលៈ បង្រ្កាបបាន២ករណី ដោយករណីទី-១ បង្រ្កាបរបាំងស្បៃមុងចំនួន១៥ខ្សែ ស្មើនឹងប្រវែងចំនួន១៤១០ម៉ែត្រ លូកងស្បៃមុងចំនួន២២មាត់ បង្គោលចម្រឹងចំនួន៣៨០ដើម(បំផ្លាញចោល)និងចាក់លែងត្រីចំរុះភាគច្រើនប្រភេទត្រី កញ្ចុះ ត្រីប្រម៉ា ត្រីកែង និងត្រីឆ្លាំង ចូលក្នុងទឹកបឹងធម្មជាត់ិ(បឹងទន្លេសាប)២៥គីឡូក្រាម ។

...

លោក បញ្ជាក់បន្ថែមទៀតថា ករណីទី-២ បានបង្រ្កាប និងបំផ្លិចបំផ្លាញដងឈិបយន្ត១គូរ ប្រវែងប្រមាណ៦ម៉ែត្រ ហើយកម្លាំងបន្តសហការគ្នាចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបឲ្យដូចភ្លៀងរលឹម ព្រោះរដូវនេះជារដូវបិតនេសាទ ម្យ៉ាងអភិបាលនៃអភិបាលខេត្តពោធិ៍សាត់ ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ផងដែរ ដើម្បីមច្ឆាជាតិពងកូន ៕ ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print