តាមពិតចឹងសោះ! ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បំភ្លឺព័ត៍មានពាក់ព័ន្ធករណីនារីជនជាតិឡាវលោតពីលើអគារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា៖​ មានករណីស្ត្រីជនបរទេសម្នាក់ប៉ុនប៉ងលោតពីលើអគារផ្ទះសំណាក់ យីហោ អូរ៉េងយ៉ា ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៨និង ៣០នាទីព្រឹក បានជួយសង្គ្រោះស្ត្រីខាងលើ ដែលជាជនបរទេសនោះទាន់ពេលវេលាដោយសុវត្ថិភាពមិនមានការរងរបួសអ្វីទេ ។

ប្រភពដដែលបន្តថា​ ជនបរទេសនោះឈ្មោះ DOUANGMALA PIK ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់ យីហោ អូរ៉េងយ៉ា ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាន់លិខិតឆ្លងដែនលេខ P2563131 ។

តាមការសួរនាំ និងស្រាវជ្រាវ គឺឈ្មោះ DOUANGMALA PIK ប៉ុនប៉ងលោតពីលើអគារ គឺដោយសារខ្លួនមានជំងឺបាក់ទឹកចិត្ត ហើយគាត់បានប្រើថ្នាំរំងាប់អារម្មណ៍ច្រើនហួសកំរិត ទើបធ្វើឱ្យគាត់បាត់បង់ស្មារតី បាត់បង់សតិ គ្រប់គ្រងខ្លួនឯងមិនបាន គឺបានឡើងលើបង្អួចបន្ទប់របស់ខ្លួន លេខ៨៧០៣ ជាន់ទី៧ ចុះតាមខ្សែទុយោម៉ាស៊ីត្រជាក់ លោតចុះទើរលើដំបូលផ្ទះប្រជាពលរដ្ឋ ហើយខ្លួនបានបញ្ជាក់ថា គាត់ពុំមានបំណងចង់លេបថ្នាំ និងចង់ប៉ុនប៉ងលោតពីលើអគារសម្លាប់ខ្លួនទេនោះទេ ដោយសារខ្លួនបាត់បង់ស្មាតី គ្រប់គ្រងខ្លួនឯងពុំបាន ។

...

ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានធ្វើតេស្តស្វែករកសារធាតុញៀន លើស្ត្រីខាងលើ បានរកឃើញវិជ្ជមានសារធាតុញៀន បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តនីតិវិធី ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print