តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទម្ងន់ប្រមាណ ០២ គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី

ភ្នំពេញ នាររសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង០២នាក់ខាងលើ និងបក្ខពួក ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើស ព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀន នៅទីតាំងទី១ នៅចំណុច ផ្លូវលំ ខាងជើងផ្សារប៉េសេ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទីតាំងទី២ នៅចំណុចសំណង់មិនរៀបរយ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដកហូតបានវត្ថុតាងពីជនសង្ស័យ ១.ឈ្មោះ លាង ស្រីពេញ ភេទស្រី កើតឆ្នាំ១៩៨៧ និង២.ឈ្មោះ អ៊ុយ ណារី ភេទស្រី កើតឆ្នាំ១៩៨៩ នូវសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ទម្ងន់ ២.០៩៨,៤២ ក្រាម និងប្រភេទ កេតាមីន ទម្ងន់ ១៩៥,៣៦ ក្រាម។ បន្ទាប់ពីបញ្ចប់ ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង០២នាក់ខាងលើ មកកាន់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវបន្ត។

...

បច្ចុប្បន្ន ជនត្រូវចោទ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print