សឹងតែមិនជឿ ! … យកក្រវិលខារ៉ាបាវត្រូវរង្វាន់ដាក់ចូលកំប៉ុងវិញ ប្ដីលើកផឹកលេបធ្លាក់ចូលដល់ក្នុងក្រពះ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ មហាជនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈដែលមានព័ត៌មានថា ! បុរសម្នាក់បានផឹកភេសជ្ជៈ ខារ៉ាបាវ បែរជា លេបដោយទាំងក្រវិលកំប៉ុងទៅជាមួយ ធ្លាក់ ដល់ក្រពះ ហើយត្រូវបានប្រពន្ធដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តរតនគិរី តែ ដោយសារទីនោះខ្វះសម្ភារៈបច្ចេកទេស ទើបដឹកបន្តមកសង្គ្រោះនៅមន្ទីរពេទ្យ KV ស្រែសៀម ស្រុកត្បូងឃ្មុំ សំណាងល្អត្រូវ បានគ្រូពេទ្យជួយសង្គ្រោះបានទាន់ ពេលវេលាផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។

លោក វេជ្ជបណ្ឌិត ខេង ឆេងងួន មានប្រ សាសន៍ឲ្យដឹងនារសៀលថ្ងៃទី១០ កក្កដា ឆ្នាំ២០២៤ថា ៖ ស្ត្រីជាប្រពន្ធបុរសរងគ្រោះ បានទិញខារ៉ាបាវ មួយកំប៉ុង ពេលគាស់ ឃើញត្រូវរង្វាន់បានមួយកំប៉ុង ក៏យកក្រវិល នោះទម្លាក់ចូលក្នុងកំប៉ុង ។ ដោយសារ ប្ដី មិនដឹងព្រោះឃើញមាននៅសល់ទឹកក៏បាន លើកផឹកដោយទាំងក្រវិលចូលទៅក្នុងពោះ បង្កការឈឺចាប់ និងមានការភ័យឆោឡោ ឡើង រួចបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តរតនគិរី នាយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤ ។ លុះមកដល់ព្រឹកថ្ងៃ ទី៩ ខែកក្កដា ក៏ដឹកបន្តតាមរថយន្តមកសង្គ្រោះនៅមន្ទីរ ពេទ្យ KV ស្រែសៀម ដែលមាន ទីតាំងក្នុង ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ជាមន្ទីរពេទ្យ ឯកជនធំមួយ ។

លោកវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា ដោយសារតែនៅក្នុងមន្ទីរពេទ្យឯកជន របស់លោកមានសម្ភារៈបច្ចេកទេស គ្រប់គ្រាន់ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី ៩ ខែកក្កដា ក្រុមគ្រូពេទ្យបានដាក់ថ្នាំសណ្ដំ ដោយប្រើពេល មិនដល់១០ នាទីផង គឺប្រើ សម្ភារៈទំនើបចាប់យកក្រវិលកំប៉ុង ពីក្នុង ក្រពះចេញ មកតាមមាត់វិញដោយសុវត្ថិភាព ។ ជាមួយនោះគ្រូពេទ្យបានឱ្យថ្នាំបំបាត់ការ ឈឺចាប់យកទៅហូបផងដែរ ។

ក្រោយពីសង្គ្រោះផុត ពីគ្រោះថ្នាក់ហើយបុ រសរូបនេះបានចេញទៅលំនៅឋាន ដែល មានស្រុកកំណើត នៅភូមិស្រែសៀម នេះ តែម្ដង ។ ចំពោះមូលហេតុដែលបុរសនេះ ផឹកភេសជ្ជៈ ខារ៉ាបាវ ដោយមិនបានចាប់អារម្មណ៍ រឿងប្រពន្ធដាក់ក្រវិលកំប៉ុង ដែល ត្រូវរង្វាន់មួយកំប៉ុង ចូលទៅក្នុងនោះ គ្រា ដែលផឹកដោយមិនចាប់អារម្មណ៍ គឺផឹក លេបទាំងក្រវិលកំប៉ុង ។ ទោះជាយ៉ាងណា គ្រូពេទ្យបានជួយសង្គ្រោះផុត ពីគ្រោះថ្នាក់ ដោយសុវត្ថិភាព ។ វាពិតជាមិនគួរឱ្យជឿ ដែលឃើញក្រវិលកំប៉ុងត្រូវរង្វាន់ ហើយ បែរជាដាក់ចូលទៅក្នុងកំប៉ុងវិញ  ហើយក៏វា មិនគួរឱ្យជឿ ដែលបុរសជាប្ដី មិនបានដឹងក៏លើកផឹកទាំងក្រវិលចូលទៅក្នុងពោះ  ដោយមិនទើសបំពង់ក នោះ ? 

ករណីនេះ គេមិនទាន់ទទួលព័ត៌មាននៅឡើយថា ជនរងគ្រោះឈ្មោះអី ហើយភរិយាឈ្មោះអី ខណៈមិនទាន់មានរបាយការណ៍ផ្លូវការពីសមត្ថកិច្ច ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print