១០ឆ្នាំចុងក្រោយ ចំនួនសេដ្ឋីរបស់ប្រទេសវៀតណាមកើនឡើង៩៨ភាគរយ

ចែករំលែក៖

ចំនួនសេដ្ឋីដែលមានទ្រព្យសម្បត្តិខ្ទង់លានដុល្លាររបស់វៀតណាមបានកើនឡើងជិតទ្វេដងស្មើនឹង៩៨%បើប្រៀបក្នុងរយះពេល១០ឆ្នាំចាប់ទីឆ្នាំ២០១៣ដល់២០២៣។

អ្នកមានទ្រព្យខ្ទង់លានដុល្លាររបស់វៀតណាមបានកើនដល់ចំនួន ១ម៉ឺន៩ពាន់៤០០នាក់ ក្នុងនោះអ្នកមានទ្រព្យច្រើនជាង១០០លានដុល្លារមាន៥៨នាក់ និងអ្នកមានទ្រព្យខ្ទង់ពាន់លានដុល្លារមាន៦នាក់។

ចំណែកទិន្ន័យផ្លាស់ប្តូរនៅលើសកលលោកក្នុងរយះពេល១០ឆ្នាំដូចគ្នានេះដែរ ប្រទេសចិនក៏កើនឡើង៩២% និងឥណ្ឌាកើន៨៥%

សហរដ្ឋអាមេរិកឈរលេខរៀងទី១ដែលមានចំនួនសេដ្ឋីច្រើនជាងគេលើលោករហូតដល់ទៅ៥លាន៤៩ម៉ឺននាក់។

ខាងក្រោមនេះគឺជាតារាងនៃចំនួនសេដ្ឋីក្នុងប្រទេសនីមួយៗនិងកំនើនគិតជាភាគរយក្នុងរយះពេល១០ឆ្នាំពី២០១៣ដល់២០២៣

ប្រទេស

ចំនួនសេដ្ឋី (នាក់)

កំណើនជាភាគរយ(2013-2023)

វៀតណាម

19,400

98%

ចិន

862,400

92%

សហរដ្ឋអាមេរិក

5,492,400

62%

ឥណ្ឌា

326,400

85%

សិង្ហបុរី

244,800

64%

អារ៉ាប់រួម

116,500

77%

នូវែលសេឡង់

56,100

48%

ចិនតៃវ៉ាន់

62,600

42%

ស្វីស

427,700

38%

អូស្រ្តាលី

383,300

35%

អារ៉ាប៊ីសាអូឌីត

58,300

35%

ព័រទុយហ្គាល់

67,200

32%

កាណាដា

371,200

29%

កូរ៉េខាងត្បូង

109,600

28%

អ៊ីតាលី

289,300

16%

អាល្លឺម៉ង់

806,100

15%

បារាំង

506,000

14%

ក្រិក

64,700

14%

អេស្ប៉ាញ

106,300

6%

ចិនហុងកុង

143,400

-4%

ជប៉ុន

754,800

-6%

ចក្រភពអង់គ្លេស

602,500

-8%

អាហ្រ្វិកខាងត្បូង

37,400

-20%

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print