សង្ស័យស្រវឹងជិះម៉ូតូលឿនជ្រុលទៅបុកលូដួលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូហុងដាក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុកលូពេញទំហឹងបណ្តាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡេីងកាលពីវេលាម៉ោង២២និង០១នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

...

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូហុងដា​ ពណ៌ខ្មៅ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង​ក្នុងល្បឿនលឿនទាំងស្ថានភាពផ្លូវងងឹតផងនោះ​ ស្រាប់តែជ្រុលទៅបុកលូមួយកង់ដែលគេដាក់ប្របចិញ្ចើមផ្លូវ​ពេញទំហឹងបណ្តាលឱ្យដួលបោកទៅលើថ្នល់រងរបួសធ្ងន់បាត់បង់ស្មារតី។
បន្ទាប់មកប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីព្យាបាល​ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនយកឯកសារមកទទួលយកទៅវិញ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print