ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤០នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២១ករណីទូទាំងប្រទេស​ម្សិលមិញ​!

ចែករំលែក៖

ភ្នំពេញ៖ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន ៤០នាក់ (ស្រី ៥នាក់) ក្នុងបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ២៨នាក់(ស្រី ៤នាក់)​ និងប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់(ស្រី ១នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកសរុបរួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៥៦,២២ក្រាម។​ កេតាមីន(Ke)ស្មេីនិង​ ២៥៩,១៤ក្រាម។​ អុិចស្តាសុី(mdma)ស្មេីនិង​ ២,០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១០អង្គភាព

*១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៧,៨២ក្រាម។

*៣ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៦,៨៧ក្រាម។

*៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៧ករណី ឃាត់ ១៣នាក់ ស្រី ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២៧,៧១ក្រាម។

*៥ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៣០ក្រាម។

*៦ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១,២៥ក្រាម។

*៧ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,១៣ក្រាម។

*៨ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់។

*១០ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ២,១៤ក្រាម។

កម្លាំងកងរាជអាវុធហត្ថខេត្ត ១អង្គភាព

...

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកKe ២៥៩,១៤ក្រាម និងMDMA ២,០ក្រាម៕ដោយ៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print