តើបណ្ណអនុញ្ញាតបើកបរអន្តរជាតិ មានសុពលភាពប៉ុន្មានឆ្នាំ? អាចប្រើប្រាស់បានប៉ុន្មានប្រទេស?

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ តើបណ្ណអនុញ្ញាតបើកបរអន្តរជាតិ មានសុពលភាពប៉ុន្មានឆ្នាំ? អាចប្រើប្រាស់បានប៉ុន្មានប្រទេស?

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានបញ្ជាក់​ដូចខាងក្រោម​៖
– សុពលភាពបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ៖ មានសុពលភាព ០១ឆ្នាំ ស្របតាមអនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ែន ថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ១៩៤៩។

– វិសាលភាពបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ៖ អ្នកកាន់បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ត្រូវភ្ជាប់មកជាមួយបណ្ណបើកបរជាតិទើប អាចប្រើប្រាស់បើកបរបានក្នុងបណ្តាប្រទេសហត្ថលេខីលើអនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ៩៩ប្រទេស។ បន្ថែមថ្មីចំនួន ៤ប្រទេស មានសរុបចំនួន ១០៣ប្រទេស។

...

**សម្រាប់បណ្ណអនុញ្ញាតបើកបរអន្តរជាតិដែលមិនអនុលោមតាម អនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ែន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ឬឯកសារបកប្រែ គឺមិនអាចប្រើប្រាស់បានឡើយ។
– ឯកសារនៃអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក(៩៩ប្រទេស) ទីក្រុងសឺណែវ ១៩ កញ្ញា ១៩៤៩៖
តំណភ្ជាប់៖https://bit.ly/3cSjW2J
– ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក LAW ON ROAD TRAFFIC៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print