ជិះម៉ូតូឌុបគ្នាមកពីផ្សារចាប់ហ្វ្រាំងដួលត្រូវរថយន្តកិនស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ នារី២នាក់ជិះម៉ូតូឌុបគ្នាមកពីផ្សារបំណងទៅបន្ទប់ជួលវិញតែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ចាប់ហ្វ្រាំងដួលទៅនិងថ្នល់ត្រូវរថយន្តមកពីក្រោយកិនស្លាប់ម្នាក់ចំណែកម្នាក់របួសស្រាល​ ភ្លាមនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២៤​ នៅលេីកំណាត់ផ្លូវឈ្នះ​ ឈ្នះ​ ភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលស្លាប់ឈ្មោះម៉ារ៉ាឌី​ ភេទស្រីអាយុ ២១ឆ្នាំ​ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ​ ថន​ ស៉ីថៃ​ ភេទស្រី​ អាយុ២១ឆ្នាំ​ អ្នកទាំងពី​រជាកម្មការិនីរោងចក្រ​ ស្នាក់នៅបន្ទប់ជួល​ ភូមិត្រពាំងទា​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណេីតនៅ ឃុំនរាយ​ ស្រុកឈូក​ ខេត្តកំពត។

តាមប្រភពព័ត៌មានពីនារីរងគ្រោះដែលរងរបួសស្រាលបានឱ្យដឹងថា​ មុនពេលកេីតហេតុពួកគេជិះម៉ូតូមួយគ្រឿងម៉ាកBeat​ ពណ៌ស​ លាយក្រហម​ ពាក់ស្លាកលេខតាកែវ​ 1N 6431 មកពីផ្សារកំបូលដោយធ្វេីដំណេីរតាមបណ្តោយផ្លូវឈ្នះឈ្នះ​ ក្នយងទិសដៅពីត្បូងទៅជេីងបំណងទៅបន្ទប់ជួលវិញខណៈមកដល់ចំណុចកេីតហេតុក៏អកហ្សេីរទេីបចាប់ហ្វាំងមុខអូសដួលទៅនិងថ្នល់ភ្លាមនោះស្រាប់តែមានរថយន្តកូរ៉េមិនចាំស្លាកលេខមកពីក្រោយកិនម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ ភ្លាមនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់។

...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុសម្រួលចរាចរណ៍និងទាក់ទងទៅជំនាញមកធ្វេីកំណត់ហេតុប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ចំណែកម៉ូតូយកទៅរក្សាទុករងចាំស្រាវជ្រាវចាប់រថយន្តបង្កមកដោះស្រាយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print