ដេីរធ្វេីសកម្មភាពលួចម៉ូតូពលរដ្ឋបានសម្រេច ត្រូវនគរបាលខណ្ឌដង្កោ តាមស្រាវជ្រាវចាប់ឃាត់ខ្លួនបានម្នាក់ គេចខ្លួន០២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ០៣នាក់បានដេីរធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានសម្រេចរួចនាំគ្នាគេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោទទួលពាក្យបណ្ដឹងពីជនរងគ្រោះធ្វេីការស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនបានម្នាក់ គេចខ្លួនបាត់០២នាក់ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០២និង១០នាទី រំលងអធ្រាត្រ នៅត្រង់ចំណុចខាងមុខផ្ទះជួលស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នេះបេីយោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលក្រុមការងារកាសែតនគរវត្ត​និងនគរដ្រេហ្កន​ ទទួលបាននាថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤នេះ​ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រិន ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមាន ឈ្មោះ សុខ ដេវីដ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំ
ពេញ ។
វត្ថុតាងចាប់យក៖ ១-ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៩ គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន5514726 (របស់ជនរងគ្រោះ), ២-សោខ្សៀលេខ៨ផ្សារភ្ជាប់ជាមួយដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោ.កម៉ូតូចំនួន០១,  ៣-ទួណឺវីសចំនួន០២, ៤-សោម៉ូតូចំនួន០១, ៥-ផ្លាកលេខម៉ូតូភ្នំពេញ  1BH-0248 ចំនួន០១ (របស់ជនសង្ស័យ) និងសម្ភារបាត់បង់៖ ផ្លាកលេខម៉ូតូ ព្រៃវែង1P-4804 ចំនួន០១ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩  ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៩ និង០០នាទី ជនរងគ្រោះឈ្មោះ រិត ឌីណា ភេទប្រុស អាយុ២៤ឆ្នាំបានទុកម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ សេ៌រីឆ្នាំ២០១៩ ពាក់ផ្លាកលេខព្រៃវែង1P-4804 នៅខាងមុខផ្ទះជួលស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយពុំបានចាក់សោកម៉ូតូត្រឹមត្រូវនោះទេ រួចជនរងគ្រោះក៏បានចូលទៅសម្រាកក្នុងបន្ទប់ជួលដូចធម្មតា ។ រហូតដល់វេលាម៉ោងប្រហែល០២និង៣០នាទី ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះបានភ្ញាក់ពីដេកក៏បានដើរទៅយកម៉ូតូ ស្រាប់តែបាត់ម៉ូតូដែលទុកនៅខាងមុខផ្ទះជួលនោះ  រួចជនរងគ្រោះក៏ស្រែកឆោឡោ ដើម្បីឱ្យអ្នកជិតខាងជួយរកម៉ូតូតែរកមិនឃើញ ។ បន្ទាប់មកជនរងគ្រោះក៏បានឆែកកាមេរ៉ាសុវត្តិភាពដែលបំពាក់នៅផ្ទះអ្នកជិតខាង បានឃើញជនសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ បណ្តើរចេញពីខាងមុខផ្ទះជួល នៅវេលាម៉ោង០២និង១០នាទី ថ្ងៃខែឆ្នាំដដែល រួចជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ឱ្យជួយអន្តរាគមន៍ ។
បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរកជនសង្ស័យ រហូតដល់វេលាម៉ោង០៦និង០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល  សមត្ថកិច្ចបានឃើញជនសង្ស័យឈ្មោះ សុខ ដេវីដ ភេទប្រុស អាយុ៤៣ឆ្នាំ មានភិនភាគដូចក្នុងកាមេរ៉ាសុវត្ថិភាពកំពុងដើរលើផ្លូវបេតុង ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកទៅ សួរនាំតែម្ដង។
បន្ទាប់ពីសាកសួរ ជនសង្ស័យឈ្មោះ សុខ ដេវីដ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកចំនួន០២នាក់ទៀត ទី០១-ឈ្មោះ ម៉ៅ  ភេទប្រុស អាយុ៣៥ឆ្នាំ ទី០២-ឈ្មោះ សល់  ភេទប្រុស អាយុ៣៤ឆ្នាំ (គេចខ្លួន) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយម៉ូតូម៉ាកខាងលើ រូបគេ (ជនសង្ស័យ) បានយកទៅលាក់ទុកនៅក្នុងបន្ទប់ស្នាក់នៅរបស់គេ (ជនសង្ស័យ) ស្ថិតនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រួចសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅយកវត្ថុតាង ១-ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៩ គ្មានផ្លាកលេខ (របស់ជនរងគ្រោះ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសតាមនីតិវិធីច្បាប់ ។ ចំណែកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះត្រូវបានជនសង្ស័យឈ្មោះ ម៉ៅ និងឈ្មោះ សល់ ដោះចេញពីម៉ូតូហើយយកគេចខ្លួនបាត់ រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនិងបក្ខពួកដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់បន្ត ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print