នគរបាលបង្ក្រាបក្រុម ឃាត់ខ្លួនក្មេងទំនើង៦នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ប្រើដាវកាប់គ្នាបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងនៅថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២៤នេះថា​ ៖​ កម្លាំងជំនាញព្រហ្មទណ្ឌ

ដោយមានការដឹកនាំបង្ក្រាបដោយ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេង ទំនើង៦នាក់ជាបន្តបន្ទាប់​ ក្នុងចំណោម បក្សពួក១០នាក់ ពាក់ព័ន្ធករណីកាប់គ្នា បណ្ដាលឲ្យជនរងគ្រោះម្នាក់របួសធ្ងន់ កាលពីវេលាថ្ងៃទី៦ ខែកក្កដា ២០២៤ នៅចំណុចផ្លូវ ១៦៨K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

លោកវរសេនីយ៍ឯក ម៉ន វុធី បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ករណីក្មេងទំនើង កាប់គ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ ក្រោយធ្វើសកម្មភាព កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ចំនួន០៦នាក់ជាបន្តបន្ទាប់និងបក្សពួកប្រហែលជាង១០នាក់ទៀត កំពុងរត់គេចខ្លួន។

បច្ចុប្បន្នកម្លាំងជំនាញ បានធ្វើការកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវរកចាប់ខ្លួនបក្សពួកសេសសល់ យកមកអនុវត្តតាមនីតិវិធី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print