នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង្ក្រាបទីតាំងនាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយ ចំនួន០២កន្លែង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច​ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. សាខារាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានចុះបង្ក្រាបទីតាំងនាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយ ចំនួន០២កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​។

ក្នុងប្រតិបត្តិការនោះ​ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង នាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយ ចំនួន០២ទីតាំង ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ E២៨ ផ្លូវ MK8 បុរីមង្គលភ្នំពេញ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចចម្រុះបានរកឃើញសម្ភារសរុបរួមមាន៖ ឧបករណ៍បំពងសម្លេងម៉ាក JBL ចំនួន ១៣៦គ្រឿង , កាសស្តាប់ត្រចៀកចំនួន ៣១០គ្រឿង និងសម្បកប្រអប់កាសម៉ាក JBL ចំនួន ១២៨ប្រអប់ និងទីតាំងទី២ ស្ថិតនៅបុរីវារីណា ផ្ទះលេខ៨៩ ផ្លូវ២០១១ ផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សមត្ថកិច្ចចម្រុះបានរកឃើញសម្ភារសរុបរួមមាន៖ ឧបករណ៍បំពងសម្លេងម៉ាក JBL និង Marshall ចំនួន ១១៦គ្រឿង , កាសស្តាប់ត្រចៀកចំនួន ៣២គ្រឿង និងស្ទីកគ័រម៉ាក JBL និង Marshall ចំនួន ៤៥៦សន្លឹក ។

...

ក្រោយពីការឆែកឆេរសមត្ថកិច្ចបានដកហូតឧបករណ៍បំពងសម្លេងទាំងអស់ចំនួន ៥៩៤គ្រឿង និងសម្ភារមួយចំនួនយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាំខ្លួនម្ចាស់ទីតាំងទាំង២ខាងលើ យកទៅសាកសួរបំភ្លឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print