ភ្នំពេញ ៖ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារ ជាមួយ លោក NGUYEN KHANH NGOK អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម នៅទីស្តីការក្រសួងយុត្តិធម៌ ។
សូមបញ្ជាក់ថា ៖ នារសៀលថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូនៃក្រសួងយុត្តិធម៌កម្ពុជា ដែលដឹកនាំដោយ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួង យុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូក្រសួងយុត្តិធម៌ វៀតណាម ដឹកនាំដោយ លោក NGUYEN KHANH NGOK អនុ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ វៀត ណាម នៅទីស្តីការក្រសួងយុត្តិធម៌។
ជំនួបពីភាក្សាការងារនេះ ផ្តោតលើរបផបវារៈចំនួន ៣ ដូចខាងក្រោម៖
១. កិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌ទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ព្រហ្មទណ្ឌ បត្យាប័ន និងការផ្ទេរទណ្ឌិត
២. ការរៀបចំសន្និសីទច្បាប់រួមគ្នានៃខេត្តជាប់ ព្រំដែនកម្ពុជា-វៀតណាម លើកទី៣ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២៤ រួមជាមួយសំណើរសុំរបស់ភាគីវៀតណាមអំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសវៀតណាម
៣. ការពិនិត្យឡើងវិញនូវអនុស្សរណៈយោគយល់គ្នា-MoU និងផែនការការងារនៃកិច្ចសហប្រតិបត្តិការ ២០២៥-២០២៦ រវាងក្រសួងយុត្តិធម៌ប្រទេសទាំងពីរ ៕
ដោយ ៖ សិលា