ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង នៅលេីផ្លូវ៣០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងង់ធ្ងរ០៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកជាម៉ូតូដែលធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង និងមនុស្ស០៣នាក់ទៀតដែលមិនពាក់មួកសុវត្ថិភាពបានរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង២១ និង៣០នាទី យប់ ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចលើផ្លូវបេតុង៣០ម៉ែត្រ ឋិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ចាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡេីងដោយម៉ូតូ០២គ្រឿងបានបេីកបញ្ច្រាស់ផ្លូវគ្នា និងធ្វេីដំណេីរក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹង ដោយភាគីទី១ ម៉ូតូម៉ាក HONDA CBR ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FZ.1633 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ភេទប្រុស រងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ(មិនពាកមួកសុវត្ថិភាព) និងអ្នករួមដំណើរមានឈ្មោះ ស្រឿន សុខឃឿន ភេទប្រុស អាយុ៤៥ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅភូមិត្នោត ឃុំត្នោត ស្រុកកញ្ជៀច ខេត្តព្រៃវែង ស្លាប់នៅកន្លែងកើតហេតុ(មិនពាក់មួកសុវត្ថិភាព) ។ និងភាគីទី ២ ម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AD.5306 អ្នកបើកបរពុំស្គាល់អត្តសញ្ញណ ភេទប្រុស រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ(មិនពាក់មួកសុវត្ថិភាព) ។ និងអ្នករួមដំណើរពុំស្គាល់អត្តសញ្ញាណ ភេទប្រុស រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរព្រះកុសមៈ(មិនពាក់មួកសុវត្ថិភាព) ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ និងបានធ្វេីឯកសារប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកជនរងគ្រោះជាមនុស្សប្រុស០៣នាក់ដែលរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ។ និងម៉ូតូ០២គ្រឿងខាងលេី ក៏ត្រូវបានមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វេីការប្រគល់ឲ្យការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដោះស្រាយបន្តនាពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print