ព័ត៌មានបឋម! សមត្ថកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរុករកនិងសង្រ្គោះ ករណីឧទ្ធម្ភាគចក្រ១គ្រឿងបាត់ពីគន្លងរ៉ាដា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ព្រឹកព្រលឹមថ្ងៃសៅរ៍ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការវរនានាតូច ការពារព្រំដែនគោកលេខ៨២៥ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការចម្រុះ ក្រោមអធិបត្ដីភាពលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីបើកកិច្ចប្រជុំដាក់ផែនការរុករក និងសង្រ្គោះ បន្ទាប់មានការសង្ស័យធ្លាក់(ឧទ្ធម្ភាគចក្រ)១គ្រឿង ខណៈឧទ្ធម្ភាគចក្រនោះបាត់ពីគន្លងរ៉ាដា ។

ក្នុងកិច្ចប្រជុំនោះត្រូវបានគេបង្ហើបថា បានបែងចែកកម្លាំងចំនួន៣ក្រុម ព្រោះគោលដៅគួរសង្ស័យបាត់ឧទ្ធម្ភាគចក្រមានចំណុច ដែលមានចម្ងាយពីភ្នំខ្នងព្រះប្រមាណ៥គីឡូម៉ត្រ ខណៈឧទ្ធម្ភាគចក្រនោះមានមនុស្សជិះចំនួន៧នាក់ កម្ពុជា២នាក់ និងជនបរទេសចំនួន៥នាក់ ។

...

ប្រភពបង្ហើបទៀតថា រហូតមកដល់រសៀលថ្ងៃដដែលនេះ ពុំទាន់មានតម្រុយនៅឡើយទេ សូមរង់ចាំព័ត៌មានពីសមត្ថកិច្ច កងកម្លាំង មានស្ថាប័នពាក់ព័ន្ធ ចុះផ្ទាល់ សង្ឃឹមថាពួកគាត់សុខសប្បាយទាំងអស់គ្នា ៕ ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print