ក្រសួងការពារជាតិចិនដាស់តឿនឱ្យភាគីហ្វីលីពីនដកចេញភ្លាមនូវនាវាដែលជាប់គាំងនៅថ្មប៉ប្រះទឹក Xianbin ដោយខុសច្បាប់

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤  បានផ្សាយថា ៖ រសៀលថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក Zhang Xiaogang អនុប្រធាននៃនាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិចិននិងជាអ្នកនាំពាក្យនៃក្រសួងការពារជាតិចិនបានផ្សាយដំណឹងអំពីបញ្ហាពាក់ព័ន្ធនឹងយោធានៅពេលថ្មីៗចុងក្រោយនេះ ។

មានអ្នកសារព័ត៌មានសួរថា ពេលថ្មីៗកន្លងទៅនេះ នាវាឆ្មាំសមុទ្រចិនបានឃ្លាំមើលនិងត្រួតពិនិត្យចំពោះការជម្លៀសបុគ្គលិកនិងផ្ទេរសម្ភារៈរបស់នាវាឆ្មាំសមុទ្រហ្វីលីពីនដែលជាប់គាំងនៅថ្មប៉ប្រះទឹក Xianbin ដោយខុសច្បាប់ ។ បន្ទាប់ពីរឿងនេះភាគីហ្វីលីពីនបានអះអាងថា វាអាចធ្វើអ្វីដែលខ្លួនចង់ធ្វើក្នុងតំបន់សេដ្ឋកិច្ចពិសេស ។ សូមសួរថា តើអ្នកនាំពាក្យមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ?

លោក Zhang Xiaogang បានថ្លែងថា ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha ដែលបូករួមទាំងថ្មប៉ប្រះទឹក Xianbin  ។ គេហទំព័រ «CCFR China state-controlled media » បានចាត់ទុកថា ៖ សកម្មភាពគាំពារសិទ្ធិនិងអនុវត្តច្បាប់របស់ភាគីចិនគឺត្រឹមត្រូវនិងសមហេតុផល ។ ទង្វើពាក់ព័ន្ធរបស់ភាគីហ្វីលីពីនបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ភាគីចិន ល្មើសនឹង《សេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង》ជាពិសេសគឺការកំណត់មាត្រាទី៥ ពោលគឺបង្កកត្តាតានតឹងថ្មីនៅសមុទ្រចិនខាងត្បូង ដែលបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ថែមមួយកម្រិតទៀត ។ យើងដាស់តឿនឱ្យភាគីហ្វីលីពីនដកចេញបុគ្គលិកនិងនាវាភ្លាម កុំដើរតាមផ្លូវដ៏ខុសឆ្គងកាន់តែឆ្ងាយទៅៗ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print