ជនសង្ស័យ០៣នាក់ដែលទទួលផលចោរកម្ម និងធ្វេីសកម្មភាពប្លន់ យកម៉ូតូ ត្រូវនគរបាលខេត្តតាកែវ ចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីទទួលផលចោរកម្ម និងប្លន់យកម៉ូតូពលរដ្ឋ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់ ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៤ ។

តាមរបាយការណ៍របស់នគរបាល ខេត្តតាកែវ បានបញ្ចាក់ថា នៅថ្ងៃព្រហស្បិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង១៧:៣០នាទី នៅចំណុចលើផ្លូវលំខាងជើងភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ស្ទាក់ប្លន់យកម៉ូតូមួយគ្រឿង)ម៉ាកហុងដាស្គូបពីពណ៍សសេរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ១AC ៨៣៣២ របស់ឈ្មោះភិន សុម៉ាលីន ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រាំងធំ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ មានមុខកម្មកររោងចក្រកាត់ដេរ។
ដោយនៅមុនពេលកើតជនរងគ្រោះឈ្មោះសិទ្ធិ សុខវិសាល ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវជាកូនបង្កើត របស់ឈ្មោះភិន សុម៉ាលីន បានជិះម៉ូតូដែលមានភិនភាគខាងលើតែម្នាក់ឯង មកដល់ចំណុចកើតហេតុខាងលើ ក៏មានជនស្ស័យជិះម៉ូតូមួយគ្រឿង ម៉ាងហុងC១២៥ ពណ៍ខ្មៅមានគ្នាពីរនាក់ ៖ ទី១-ជនសង្ស័យឈ្មោះហង់ ខី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ និងទី២-ជនសង្ស័យឈ្មោះចយ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
ជនសង្ស័យទាំងពីរនាក់ខាងលេីបានជិះម៉ូតូទៅស្ទាក់ពីមុខជនរងគ្រោះ ទេីបជនរងគ្រោះបានឈប់ម៉ូតូផ្ដួលចោលរត់យករួចខ្លួន រីឯជនសង្ស័យឈ្មោះចយ បញ្ញា ហៅញ៉ា បានជិះម៉ូតូជនរងគ្រោះដែលប្លន់បានជិះម្នាក់មួយគ្រឿង មកដល់ផ្ទះជនសង្ស័យឈ្មោះឆិល ធីម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិក្រាំងកណ្ដាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរកសិករ។
មកដល់ផ្ទះឈ្មោះឆិល ធីម ម៉ោងប្រហែល១៩:០០នាទី ជនសង្ស័យចយ បញ្ញា ហៅញ៉ា បានលក់ម៉ូតូដែលប្លន់បាន
អោយឈ្មោះ ឆិល ធីម ក្នុងតម្លៃ១.០០០.០០០៛(មួយលានរៀល)។ នៅពេលបានលុយជនសង្ស័យទាំងពីនាក់បានជិះម៉ូតូមួយគ្រឿងពីនាក់ទៅបាត់ ភ្លាមនោះឆិល ធីម បានដោះផ្លាកលេខម៉ូតូដែលទើបទិញបាននោះចេញពីម៉ូតូ រួចក៏ជិះម៉ូតូដែលទើបទិញចេញពីផ្ទះនៅលើផ្លូវលំក្នុងភូមិ ដោយម៉ូតូជាប់GPS សមត្ថិកិច្ចជំនាញបានតាមប្រម៉ាញ់ភ្លាមៗក្រោយពេលកើតហេតុ លុះដល់ម៉ោង២២:00នាទី កម្លាំងជំនាញឃាត់ខ្លួនឈ្មោះឆិល ធីម រួមទាំងវត្ថុតាងម៉ូតូជនរងគ្រោះ នៅលើផ្លូវលំក្នុងភូមិក្រាំងកណ្ដាល។ លុះដល់ថ្ងទី១២ វេលាម៉ោង៨:៣០នាទី ដោយបានការអនុញ្ញាត្តពីលោកស្រ៊ីវ គឹមសស្រស់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានឆែកឆេរលំនៅដ្ឋានឈ្មោះឆិល ធី ភេទប្រុស អាយុ៥៩ឆ្នាំ មានមុខរបរទិញលក់ម៉ូតូ ត្រូវជាឪពុកបង្កើតឈ្មោះឆិល ធីម(នៅផ្ទះជាមួយគ្នា) រកឃើញស្លាកលេខម៉ូតូជនរងគ្រោះរួមទាំងឯកសារមួយចំនួនរបស់ជនរងគ្រោះដែលនៅក្នុងម៉ូតូ និងបានរកឃើញម៉ូតូពីរគ្រឿងទៀត ដែលពុំមានឯកសារ ១-ម៉ាងហុងដា C១២៤ ពណ៍ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ១IB ៨៧០១ មានលេខម៉ាស៊ីន៦៦២៣៦៨៤ , ២-ម៉ាកហុងដា C១២៤ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ១W ៨១៨៥ មានលេខម៉ាស៊ីន៥៥៨៥០៥១។ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ឈ្មោះឆិល ធី បានទិញម៉ូតូពីបក្ខពួករបស់ ហង់ ខី ដែលប្លន់បានយកមកលក់អោយដល់ផ្ទះចំនួនបួនគ្រឿង ឆិល ធី លក់ចេញអស់ សល់តែពីរគ្រឿងនេះ។
ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង២:០០នាទី កម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆិល ធីម ដកហូតវត្ថុតាងបានម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូបពី ដែលមានភិនភាគខាងលើ ។ លុះមកដល់ម៉ោង១៨:០០នាទី ថ្ងៃដដែលបន្ដឃាត់ខ្លួនជនសង្ស័យពីនាក់ទៀត ឈ្មោះឆិល ធី នឹងជនសង្ស័យឈ្មោះចយ បញ្ញា ហៅញ៉ា ដកហូតវត្ថុតាងបានម៉ូតូចំនួនពីរគ្រឿង ដែលមានភិនភាគខាងលើ ដើម្បី កសាងសំណុំរឿងតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូម៉ាកស្គូបពី ស្លាកលេខតាកែវ ១AC ៨៣៣២ ដោយបានការអនុញ្ញាត្តពីឯកឧត្ដមព្រះរាជអាជ្ញា ផ្នែកជំនាញបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញផងដែរ ។
ឆ្លៀតក្នុងឪកាសនោះ នគរបាលជំនាញបានសូមគោរពជម្រាបជូនដល់បងប្អូនណាដែលបានបាត់ម៉ូតូ និងផ្លាកលេខ ដូចដែលមានខាងក្រោមនេះ
១-ម៉ាងហុងដា C១២៤ ពណ៍ខ្មៅ សេរីឆ្នាំ២០២២ មានលេខម៉ាស៊ីន៦៦២៣៦៨៤ (មានម៉ូតូតែគ្មានស្លាកលេខ)
២-ម៉ាកហុងដា C១២៤ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ មានលេខម៉ាស៊ីន៥៥៨៥០៥១(មានម៉ូតូតែគ្មានស្លាកលេខ)
៣-ស្លាកលេខភ្នំពេញ១IB ៨៧០១(មានស្លាកលេខតែគ្មានម៉ូតូ)
៤-ស្លាកលេខ តាកែវ ១W ៨១៨៥ (មានស្លាកលេខតែគ្មានម៉ូតូ)
សូមមេត្តាធ្វើការទំនាក់ទំនងមកអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីយកម៉ូតូទៅប្រើប្រាស់វិញ តាមរយៈប្រព័ន្ធលេខទូរស័ព្ច ០៧១ ៥៣៧ ៣៨៦៨ -០៩៧ ៧៤៧ ១៣១១ ។
សូមភ្ជាប់មកនូវឯកសារ៖ កាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print