ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អ្នកមានទោសនៅពេលមានសាលក្រមតុលាការចូលជាធរមានហើយ =សមត្ថកិច្ចត្រូវតែចាប់វ៉ៃខ្នោះបញ្ជូនទៅពន្ធនាគារហើយជារឿងធម្មតា។
២- របស់ដែលហៅថាចលនាខ្មែរដើម្បីប្រជាធិបតេយ្យរបស់យាយហួរជាអង្គការឧទ្ទាមខុសច្បាប់ = ដូច្នេះរាល់សកម្មភាពរបស់អង្គការនេះគ្មានប្រសិទ្ធភាពឡើយ។
៣- គណបក្សប្រជាជនកម្ពុជាជាគណបក្សទេវតា = ទេវតាតែងមានគោលកាណ៏នយោបាយល្អស្របតាមបំណងប្រាថ្នានិងផលប្រយោជន៏ជាតិនិងប្រជាជន ។
៤- ដោយសារគណបក្សទេវតាមានយោបាយត្រឹមត្រូវស្របតាមបំណងប្រាថ្នានិងផលប្រយោជន៏ប្រជាជននឹងហើយ = ទើបគណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជនដ៏ច្រើនលើសលុបគាំទ្រជារៀងរហូត។
៥- បងប្អូនខ្មែរកម្ពុជាក្រោមនៅតែកំណត់ថាខ្លួនជាខ្មែរ = តែសួរថាសព្វថ្ងៃនេះបងប្អូនកាន់អត្តសញ្ញាណប័ណ្ណស្អី ជាអត្តសញ្ញាណប័ណ្ណខ្មែរក្រោមឬជាអត្តសញ្ញាណប័ណ្ណវៀតណាម?
៦- បើកាន់អត្តសញ្ញាប័ណ្ណខ្មែរក្រោម = ទើបបានមានសញ្ជាតិជាខ្មែរក្រោម។
៧- បើកាន់អត្តសញ្ញាប័ណ្ណនិងលិខិតឆ្លងដែនវៀតណាម = វាជាជនជាតិវៀតណាមហើយកុំប្រកែក។
៨- ក្នុងគោលការណ៍ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាគ្មានអំពើពុករលួយទេ = អំពើពុករលួយដែលកើតមានឡើងគឺជាអំពើអសកម្មជាឆ្មាលួចសុីត្រីអាំងនិងជាត្រីងៀតឆ្លៀតពង?
៩- នៅបណ្តាប្រទេសលើពិភពលោកគ្មានរដ្ឋាភិបាលណាបង្កើតឲ្យមានអំពើពុករលួយឬឲ្យមានអំពើអសកម្មក្នុងសង្គមទេ = បាតុភាពអសកម្មនៅក្នុងសង្គមតែងតែកើតមាននៅគ្រប់ប្រទេស។
១០- សួរថានៅបណ្តាប្រទេសដែលថាមហាប្រជាធិបតេយ្យមានអំពើពុករលួយប្ញទេ = មានដូចនៅប្រទេសតូចតាច ហើយធំៗជាងប្រទេសតូចតាចទៀត ៕