ដេកស្លាប់លើគ្រែរហូតដល់ហើមស្អុយ ទើបកូនស្រីមកឃើញ រាយការណ៍ជូនសមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដេកស្លាប់លើគ្រែក្នុងផ្ទះរបស់ខ្លួនរហូតដល់ហើមស្អុយទៅហើយ ទើបកូនស្រីមក ឃើញហើយក៏រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យបង្កឱ្យមានការភ្ញាក់ផ្អើល។

ការភ្ញាក់ផ្អើលឃើញបុរសម្នាក់ដេកស្លាប់នេះកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមការឱ្យដឹងពីនគរបាលស្រុកសំរោងទងថា មានករណីកូនស្រីបានប្រទះឃើញសាកសពឪពុកបានដេកស្លាប់នៅក្នុងផ្ទះ ហើយបានរាយការណ៍ទៅសមត្ថកិច្ច ជួយស្រាវជ្រាវរឿងពិតផង ។

នគរបាលស្រុកសំរោងទងបញ្ជាក់ថា សពជនរងគ្រោះ មានឈ្មោះសែម ហួត ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ហើយបានដេកស្លាប់លើគ្រែ(នៅផ្ទះកើតហេតុ)។

នគរបាលបានបន្តទៀតថា បើតាមការបំភ្លឺពីឈ្មោះ​ហួត​ គីមឆ័ង ភេទស្រីអាយុ​ ២០ឆ្នាំ​ (ត្រូវជាកូនសព) រស់នៅភូមិទម្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ បានបំភ្លឺថា នៅមុនពេលកើតហេតុ រូបខ្លួនបានចេញពីផ្ទះមកមើលឪពុក។ ពេលមកដល់ បានឃេីញឪពុកបានដេកស្លាប់នៅក្នុងផ្ទះ មានសភាពហើមស្អុយទៅហើយ។ កូនស្រីប្រាប់នគរបាលថា ឪពុក​របស់​ខ្លួន​ មានជំងឺប្រចាំកាយ គឺ(ជនរងគ្រោះមានជំងឺ លើសឈាម)។

ក្រោយមានការភ្ញាក់ផ្អើល នគរបាលជំនាញបានធ្វើការពិនិត្យលើសាកសពជាលទ្ធផលសពដែលស្លាប់នៅក្នុងផ្ទះ លើគ្រែជាប់ជញ្ជាំង មានសភាពហើមស្អុយ។

តាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត លាភ សោភ័ណ្ឌ គ្រូពេទ្យកោសល្យវិច្ច័យខេត្តកំពង់ស្ពឺ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print