អេស្ប៉ាញបំបែកកំណត់ត្រាក្លាយជាម្ចាស់ជើងឯកច្រើនជាងគេក្នុងប្រវត្តិសាស្ត្រយូរ៉ូ

ចែករំលែក៖

កីឡាករបម្រុង Mikel Oyarzabal របស់អេស្ប៉ាញបានស៊ុតបាល់បញ្ចូលទីគ្រាប់ទី២នៅចុងម៉ោងដើម្បីផ្តល់ឱ្យក្រុមអេស្ប៉ាញនូវជ័យជម្នះ ២-១ ទៅលើអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2024 កាលពីថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ទី១៥ កក្កដា និងការឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបលើកទី៤ក្នុងប្រវត្តិសាស្ត្រយូរ៉ូច្រើនជាងគេ ខណៈដែលក្រុមរបស់លោក Gareth Southgate បានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទីពីរជាប់ៗគ្នា។

កីឡាករ Oyarzabal បានបញ្ចប់ទីយ៉ាងរហ័សសម្រាប់ការរកគ្រាប់បាល់ឈ្នះ ខណៈដែលអេស្ប៉ាញបានគ្រងតំណែងជើងឯកដោយបានឈ្នះការប្រកួតទាំង៧ប្រកួតនៅយូរ៉ូឆ្នាំនេះដែលពួកគេបានលេង ដោយមិនមានចាញ់ និងស្មើទាល់តែសោះ។

បន្ទាប់ពីតង់ទី១ដែលមិនមានការស៊ុតបាល់បញ្ចូលទីទាល់តែសោះ ការប្រកួតនៅក្នុងតង់ទី២ក៏មានការប្រែប្រួល ដោយអេស្ប៉ាញបានគ្រប់គ្រងបាល់រហូតដល់៦៥ភាគរយ ប៉ុន្តែខ្សែប្រយុទ្ធ Phil Foden របស់អង់គ្លេសមានឱកាសស៊ុតបញ្ចូលទីនៅដើមតង់ទី២  តែការស៊ុតនោះមិនអាចធ្លាយសំណាញ់ទីក្រុមអេស្ប៉ាញបានទេ។ សម្រាប់អេស្ប៉ាញវិញបានវាយបកយ៉ាងល្អ រហូតដល់នាទីទី៤៧ កីឡាករវ័យជំទង់ Lamine Yamal បានបញ្ជូនបាល់ពីស្លាបខាងស្តាំ ឱ្យមិត្តរួមក្រុម Nico Williams ស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យនាំមុខក្រុមអង់គ្លេស។

បន្ទាប់មកក្រុមអេស្ប៉ាញនៅតែមានឱកាសបន្តបន្ទាប់ពីការវាយបកយ៉ាងមុតស្រួច ទៅលើអង់គ្លេសដូចជាការស៊ុតរបស់ Dani Olmo, Morata និង Williams សុទ្ធតែមានឱកាសល្អ។

លោក Southgate បានប្តូរដាក់កីឡាករ Cole Palmer ហើយកីឡាកររូបនេះបានស៊ុតពីលើដំបូលទូកចូលទីគូប្រកួតបានសម្រេចជួយឲ្យអង់គ្លេសតាមស្មើនៅនាទីទី៧៣ ដែលជាកីឡាករដែលមានគំនិតច្នៃប្រឌិតបំផុតរបស់ប្រទេសអង់គ្លេស។

ក្រោយពីលទ្ធផលស្មើគ្នា ក្រុមអេស្ប៉ាញបានបន្តវាយសម្រុករហូតដល់ធ្លាយសំណាញ់ទី ខណៈដែលខ្សែការពារស្លាប Marc Cucurella បានបញ្ជូនបាល់កាត់ទៅមុខទី ហើយ Oyarzabal បានស៊ុតបាល់បញ្ចូលទីបានសម្រេចនៅចុងម៉ោងដែលគ្រាប់បាល់ជ័យជម្នះរបស់អេស្ប៉ាញនៅនាទីទី៨៦។

អេស្ប៉ាញទទួលបានជ័យជម្នះ និងបានបន្ថែមពានរង្វាន់ជាលើកទី៤ដែលក្រុមនេះធ្លាប់បានឈ្នះកាលពីឆ្នាំ១៩៦៤, ២០០៨ និង២០១២ ដែលបានបំបែកកំណត់ត្រានៅយូរ៉ូ មិនទាន់មានក្រុមណាឈ្នះច្រើនជាងអេស្ប៉ាញនៅឡើទេ។

...

សម្រាប់អង់គ្លេសនេះជាការឈឺចាប់ជាលើកទី២ជាប់ៗគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ និងជារយៈពេល៣០ឆ្នាំបន្ទាប់ពីភាពជោគជ័យនៃការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ១៩៦៦ និងការឈ្នះ Euro 1996 ឥឡូវនេះនឹងកើនឡើងដល់ចំនួនយ៉ាងហោចណាស់ពីរដង ខណៈដែលពួកគេបានក្លាយជាក្រុមដំបូងដែលចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ជាបន្តបន្ទាប់៕ (រូបភាព ៖ EURO2024)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print