រាល់សកម្មភាពឃោសនា ឬការថ្លែងសុន្ទរកថារបស់អតីតប្រធានាធិបតីដូណាល ត្រាំ គឺក្បាលរបស់លោកនៅមិនស្ងៀមឡើយ ងាកចុះឡើងរហូត ។ សកម្មភាពបែបនោះបានជួយឱ្យលោកគេចផុតពីសេចក្តីស្លាប់ដោយការធ្វើឃាត។
អតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងបទសម្ភាសន៍ជាមួយ Washington Examiner បានរៀបរាប់ពីពេលដែលគ្រាប់កាំភ្លើងបានទម្លុះផ្នែកខាងលើនៃត្រចៀកខាងស្តាំរបស់គាត់។ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី 14 ខែកក្កដា មួយថ្ងៃបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតដែលបរាជ័យក្នុងពេលកំពុងធ្វើយុទ្ធនាការឃេសនា លោក Trump បាននិយាយថា គាត់ត្រូវបានសង្គ្រោះពីការស្លាប់ដោយ “ឈរមិនស្ងៀម” ដោយងាកក្បាលរបស់គាត់ជានិច្ចដើម្បីមើលទស្សនិកជនគ្រប់ជ្រុងជ្រោយផងដែរ និងដូចជាសម្លឹងមើលអេក្រង់អត្ថបទនៅក្រោមកន្លែងឈរ។
លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “នោះជាអ្វីដែលបានកើតឡើង” ខ្ញុំកម្រមិនមើលទស្សនិកជនទេ ហើយប្រសិនបើខ្ញុំមិនបានធ្វើបែបនេះនៅពេលនោះ យើងប្រហែលជាមិនបានសម្ភាសន៍នេះទេមែនទេ?
លើសពីនេះ លោក Trump ក៏បាននិយាយផងដែរថា ការសម្រេចចិត្តរបស់លោកលើកដៃឡើង នៅពេលដែលមន្រ្តីសម្ងាត់នាំលោកចុះពីលើឆាក គឺដើម្បីឱ្យអ្នកគាំទ្ររបស់លោកនៅទីនោះដឹងថា លោកមិនអីទេ។ អតីតប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា “ដើម្បីឱ្យអាមេរិកបន្តដំណើរទៅមុខ យើងទាំងអស់គ្នាត្រូវតែឆ្ពោះទៅមុខ និងរឹងមាំ”។
លោក Trump បានបន្ថែមថា លោកបានសរសេរឡើងវិញទាំងស្រុងនូវសុន្ទរកថាដែលលោកគ្រោងនឹងថ្លែងនៅឯសន្និបាតជាតិនៃសាធារណរដ្ឋនៅទីក្រុង Milwaukee ដោយផ្តោតលើការអំពាវនាវឱ្យមានឯកភាព។
ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden ថ្មីៗនេះក៏បានថ្លែងសុន្ទរកថាពីការិយាល័យ Oval នៃសេតវិមានដោយអំពាវនាវឱ្យប្រជាជនធ្វើសកម្មភាព “សមហេតុផលដើម្បីយកឈ្នះលើកម្លាំងនិងគោរពច្បាប់” ក៏ដូចជាការតវ៉ា “អំពើហិង្សានយោបាយ” ។ “នយោបាយមិនត្រូវអនុញ្ញាតឱ្យក្លាយជាសមរភូមិពិតប្រាកដ ឬសូម្បីតែការបាញ់សម្លាប់។ ខ្ញុំជឿថា នយោបាយគួរតែជាសង្វៀនសម្រាប់ការជជែកពិភាក្សាដោយសន្តិវិធី។ យើងមិនគាំទ្រអាមេរិកជ្រុលនិយម និងហិង្សាទេ ប៉ុន្តែគាំទ្រភាពសមរម្យ និងសន្តិភាព»៕ ដោយធីរីណា
រូបថត: ABC NEWS