សាធារណជនបន្តរួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដាក់ចេញដោយក្រសួងបរិស្ថាន

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ប្រជាពលរដ្ឋ អាជីវករ នៅថ្ងៃទី១៣ ខែកក្កដាថ្មីៗនេះ​ បានបន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចំនួន ២៤,៨៦៤នាក់ បន្ថែមទៀតហើយ។ នេះបើតាមការឱ្យដឹងពីរបាយការណ៍កើនឡើងនៃចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះរួមមាន សាលារៀន ចំនួន ៧២សាលា តាមរយៈការចូលរួមពីលោកគ្រូ អ្នកគ្រូ ចំនួន ៨៥៤នាក់ សិស្សានុសិស្ស ចំនួន ២២,៤២៣នាក់ ប្រជាពលរដ្ឋ អាជីវករ ចំនួន ១,៤៩៣នាក់ មន្ត្រីរាជការ ចំនួន ៩៤នាក់ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន ២(ពីរ) គឺ ខេត្តកណ្តាល និងខេត្តកំពត។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” អនុវត្តបាននៅ ៖
+ខេត្តកណ្តាល
-ក្រុងអរិយក្សត្រ
-ក្រុងសំពៅពូន
-ស្រុកមុខកំពូល
-ស្រុកខ្សាច់កណ្តាល
-ស្រុកកោះធំ
-ស្រុកកៀនស្វាយ
+ខេត្តកំពត
-ភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត
-ភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត
-ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី
-ភូមិជ័រដុំ ឃុំបានៀវ ស្រុកឈូក
-ភូមិឈើទាល ឃុំឈូក ស្រុកឈូក
-ភូមិព្រែបែន ឃុំសត្វពង ស្រុកឈូក
-ភូមិពោធិដុះ ឃុំបឹងនិមល ស្រុកឈូក
-ភូមិព្រៃឃ្មុំ ឃុំដូនយ៉យ ស្រុកឈូក
-ភូមិឈើទាល ឃុំឈូក ស្រុកឈូក
-ភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក
-ភូមិគោចវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស
-ភូមិព្រែអំពិល សង្កាត់កោះតូច ក្រុងបូកគោ
-ភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ
-ភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print