ឈ្វេងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ ត្រង់ផ្លូវរង្វង់មូល ដែលមានផ្លាកសញ្ញាបង្ហាញទិស

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ផ្លាកសញ្ញា​ឈ្វេងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ ត្រង់ផ្លូវរង្វង់មូល ដែលមានផ្លាកសញ្ញាបង្ហាញទិស។

ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ ចំពោះរង្វង់មូលដែលមានផ្លាកសញ្ញាបញ្ជា (បង្ហាញទិស)
ម៉ូតូលេខ១ ស្ថិតនៅលើផ្លូវរង្វង់មូល ត្រូវទៅមុន រថយន្តលេខ២ ត្រូវទៅតាមក្រោយ។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ។

ជាមួយគ្នានេះ​ នៅព្រឹកថ្ងៃដដែលនេះ​ លោក​ ផន​ រឹម​អ្នកនាំពាក្យ​ និង​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក៏បានឱ្យដឹងដែរថា​ តើអ្វីជាការកែច្នៃខុសលក្ខណៈបច្ចេកទេស? ខុស ឬត្រូវ យកអ្វីមកវាស់វែង?

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ដូចខាងក្រោមនេះថា៖​

-មួយរយៈនេះ មានការវែកញែកពាក់ព័ន្ធលក្ខណៈបច្ចេកទេសយានយន្ត ដែលពេលថ្មីៗនេះ វែកញែកលើការកែបំពង់ស៊ីម៉ាំង ហើយសមត្ថកិច្ចក៏បានមានវិធានការលើករណីនេះផងដែរ។

-ការកែច្នៃខុសបច្ចេកទេស គឺសំដៅលើការកែច្នៃខុសលក្ខណៈដើម(ខុសពីរោងចក្រផលិត)ដោយយោងក្នុងប្រកាស២៣៤ ប្រការ៣៦។ ។

...

-ការត្រួតពិនិត្យសំឡេងម៉ាស៊ីន ត្រូវដាក់ឧបករណ៍វាស់ជិតកន្ទុយបំពង់ស៊ីមាំងក្នុងស្ថានភាពឈប់ ឬចតតម្រូវឱ្យ រថយន្តគ្រួសារ និងរថយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥តោន មិនត្រូវលើសពី១០៣(មួយរយបី) db(A)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print