នៅរសៀលថ្ងៃទី១៤ ខែកក្កដា យន្តហោះហ្វីលីពីនអ៊ែរឡាញ (PAL) បានរអិលចេញពីផ្លូវរត់ ខណៈចុះចតនៅអាកាសយានដ្ឋានក្នុងខេត្ត Palawan។
មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ PAL បាននិយាយថា យន្តហោះដែលធ្វើដំណើរពី Cebu ទៅ Palawan បានរអិលចេញពីផ្លូវរត់នៅពេលចុះចតនៅអាកាសយានដ្ឋាន Busuanga នៅម៉ោងជិត 3:00 រសៀល (ម៉ោងក្នុងតំបន់) ក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់។ យន្តហោះបានឈប់នៅលើស្មៅនៅខាងក្រៅផ្លូវបេតុង។ អ្នកដំណើរទាំង ៥៣នាក់ និងសមាជិកអាកាសយានិក ៤ នាក់ ត្រូវបានដឹកចេញពីយន្តហោះដោយសុវត្ថិភាព។
ឧបទ្ទវហេតុនេះបានបង្ខំឱ្យអាកាសយានដ្ឋាន Busuanga បិទ ហើយតម្រូវឱ្យជើងហោះហើរបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀត។ PAL បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីស្ដារប្រតិបត្តិការនៅអាកាសយានដ្ឋាន Busuanga។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីនត្រូវបានគេរំពឹងថានឹងបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ៕ ដោយធីរីណា
រូបថត: TTXVN