មកដល់ពេលនេះ ៤យប់ ៥ថ្ងៃ ហើយ ! ឧទ្ធម្ភាគចក្រដែលបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយទេ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មិនទាន់រកឃើញទេ ៤យប់ ៥ថ្ងៃ ហើយ នូវឧទ្ធម្ភាគចក្រ ដែលបាត់ពីរ៉ាដាកងទ័ពអាកាស បានធ្លាក់នៅ ជួរភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ( ថ្មដា ) ។

យប់មុិញនេះធ្លាក់ភ្លៀងខ្លាំងណាស់ អាជ្ញាធរខេត្ត និងកងកំលាំង អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ បានយកចិត្តទុកដាក់បំផុត ក្នុងការបើកប្រតិបត្តិការស្វែងយក !
ពាក់ព័ន្ធក្នុងករណី លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ៖ ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបង្កើតឡើងដោយក្រុម MMO និងព័ត៌មានក្រៅផ្លូវការថា «ដំណឹងបន្ទាន់..រកឃើញបំណែកឧទ្ធម្ភាគចក្រហើយ នៅថ្ងៃទី១៤ នេះ ចំណែកមនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ» នោះ គឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រលំ។

លោកបន្តថា ៖ “រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ នៅ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ។ខណៈអង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត។
សូមបញ្ជាក់ថា ៖ មកដល់ពេលនេះ ៤យប់ ៥ថ្ងៃ ហើយ ! ឧទ្ធម្ភាគចក្រដែលបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយទេ បើគិតនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ នឹងរកចាំព័ត៌មានផ្លូវការពី ក្រសួងការពារជាតិ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print