នគរបាលខេត្តព្រៃវែងបន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ដើម្បីធានាឲ្យបាននៅសន្តិសុខសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋ និង បង្ការទប់ស្កាត់នៅរាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ក៏ដូចជាការលុបបំបាត់ឱ្យអស់នៅបញ្ហាក្មេងទំនើង ដែលបង្ករឱ្យមានការចលាចល និងបញ្ហាអសន្តិសុខក្នុងមូលដ្ឋានបន្ថែមពីនេះទៅទៀត នគរបាលទូទាំងខេត្តព្រៃវែង ជាពិសេសកម្លាំងនៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង ១៣ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បន្តអនុវត្តការងារល្បាតចល័តទាំងយប់ទាំងថ្ងៃ និងត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ នេះបើយោងតាមការបញ្ជាក់ពីផេកស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

គួរបញ្ជាក់ផងដែរថា ៖ ដោយមានការជំរុញណែនាំ និងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ នគរបាលត្រូវតែយកចិត្តទុកដាក់បម្រើនៅសេវាសាធារណ: និង រក្សាឱ្យបាននៅសន្តិសុខសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋជាពិសេសធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់នូវបញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print