ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះមានចំនួនគោលដៅសរុប ៨៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៥៦គ្រឿង, រថយន្តធំ ៨គ្រឿង, រថយន្តតូច ១៦៦គ្រឿង និងម៉ូតូ ១៨២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន ២៧១គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ១១៨គ្រឿង និងម៉ូតូ ១៤៨គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៦ថ្ងៃ ពីថ្ងៃទី១-១៦ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៦,១៥០គ្រឿង, រថយន្តធំ ២០៩គ្រឿង, រថយន្តតូច ២,២២២គ្រឿង, ម៉ូតូ ៣,៧១៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៥៦៤គ្រឿង, រថយន្តធំ ១០៦គ្រឿង, រថយន្តតូច ១,៤៩៤គ្រឿង និងម៉ូតូ ២,៩៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា
រូបភាព៖ឯកសារ