កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅព្រឹកថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងបាន​បង្ហាញមុខ​ជាសាធារណៈ​ផងដែរ។

ប្រភពដដែលបន្តថា​ ដោយអនុវត្ដតាមគោលការណ៍ណែនាំផ្ទាល់ពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានយកចិត្ដទុកខ្ពស់​ជម្រុញ​ឱ្យជំនាញប្រឆាំ​ងគ្រឿងញៀន នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ឱ្យ​បន្ដចុះស​ហការ​ដឹកនាំ​លេីវិធាន​កា​របង្រ្កាប​ ៖

១-នៅមូលដ្ឋាន​ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ប៉ុស្តិ៍​នគរបាលរដ្ឋបាលស្វាយចចិប បានចុះល្បាត​លើផ្លូវបេតុងក្នុងភូមិជ្រៃ ឃុំស្វាយចចិប ស្រុកបសេដ្ឋ បានឃាត់នឹងត្រួតពិនិត្យឆែកឆេរលើឈ្មោះ អ៊ុំ រិ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជ្រៃ ឃុំស្វាយចចិប ដកហូតម្សៅក្រាមសថ្លាសង្ស័​យជាគ្រឿងញៀន០១កញ្ចប់ ឈ្មោះខាងលើបានសារភាពថា ខ្លួនបានទិញសារធាតុញៀននេះពីឈ្មោះ ញ៉ ទូច ភេទ​ស្រី អាយុ៤៨ឆ្នាំ​ នៅភូមិឬស្សីយុល ឃុំ ស្វាយចចិប ដោយបានការឯកភាពសម្របសម្រួលនីតិវិធី​ពីតំណាងអ​យ្យការ​ កម្លាំងបន្ដធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ញ៉ ទូូច រកឃើញដកហូតម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀ​ន​ចំនួន ១៦កញ្ចប់ (មធ្យម០១កញ្ចប់ តូច១៥កញ្ចប់) ទូរស័ព្ទដៃ​០២គ្រឿង ដាវ ០១ដើម និងថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

២-នៅចំណុចភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ១​នាក់ ឈ្មោះ សេត ម៉ាហ្វីន ភេទស្រី អាយុ ១៨ឆ្នាំ នៅ​ភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ដកហូតម្សៅក្រោមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២កញ្ចប់តូច, ម៉ូតូ ១គ្រឿង, ទូរស័ព្ទដៃ១គ្រឿង ឈ្មោះ សេត ម៉ាហ្វីន បានឆ្លើយសារភាពថា គ្រឿងញៀន២កញ្ចប់បានមកពីឈ្មោះ ហ៊ុន យ៉ាត ភេទស្រី អាយុ ៥១ឆ្នាំ នៅភូមិបាក់​ធ្មេ​ញ ឃុំរលាំងចក ស្រុកសំរោងទង ក្រុមប្រតិបត្តិការបានបន្តឃាត់មុខសញ្ញាបាន ៤នាក់ ៖ ១-ឈ្មោះ ហ៊ុន យ៉ាត ភេទ ស្រី អាយុ ៥១ឆ្នាំ ២-ឈ្មោះ មាស រីណា ភេទ ស្រី អាយុ ២៤ឆ្នាំ អ្នកទាំង ២នាក់ នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៣-ឈ្មោះ ខិន វណ្ណដែក ភេទ ប្រុស អាយុ ២១ឆ្នាំ នៅភូមិវាលតូច ឃុំអណ្តូងប៉ូត ស្រុកបារាយណ៏ ខេត្តកំពង់ធំ ៤-ឈ្មោះ ណុប សុភា ភេទ ប្រុស អាយុ ១៨ឆ្នាំ នៅភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង​ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿ​ងញៀន ១៦កញ្ចប់តូច, ម៉ូតូចំនួន ២គ្រឿង និង ទូរស័ព្ទដៃចំនួន ៣គ្រឿង និងឧប​ករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្ន​ករណី​ទាំង​ពីរ​ សមត្ថកិច្ច​បាន​កសាងសំណុំរឿង​ប​ញ្ជូនទៅ​អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ចំណា​ត់ការ​នីតិវិធី​បន្ដ​៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print