ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថៃ្ងទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត លោកលោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាព ជំនាញជុំវិញខេត្ត និងនាយកទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត កិច្ចប្រជុំនេះប្រព្រឹត្តិនៅសាលប្រជុំធំសាលាខេត្ត។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
១.ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
២.ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤
៣.ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តអាណតិ្តទី៤ សម្រាប់រយៈពេល១២ខែឆ្នាំទី១
៤.បញ្ហាផ្សេងៗ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print