លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នីតិកាលទី៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច និងអនុម័តយល់ព្រមនូវរបៀបវារៈខាងក្រោម៖

១- ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត។

២- ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។

៣- ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។

៤- ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ។

៥- ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។

៦- ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌។

៧- ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍។

៨- ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី។

៩- ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

១០-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។

១១-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមសមាជិកាព្រឹទ្ធសភា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print