អាជ្ញាធរជាតិអប្សរា ដកទំនប់ការពារចេញពីការដ្ឋានរបស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹក ក្នុងអំឡុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនោះចេញវិញហើយ ដើម្បីគ្រប់គ្រងរំហូរទឹក ឱ្យមានសភាពដូចដើមឡើងវិញ។

ការដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹកបណ្ដោះ អាសន្ននេះ បន្ទាប់ពីស្ពានហាលខាងលិចប្រាសាទ អង្គរវត្ត បានជួសជុលរួចរាល់ជាស្ថាពរ។

អ្នកស្រី អួន ស៊ីណាង មន្ត្រីបច្ចេកទេស និងជាអ្នកទទួលបន្ទុកដកទំនប់ការពារ មានប្រសាសន៍ថា គម្រោងជួសជុលស្ពានហានខាងលិចប្រាសាទអង្គរវត្ត បានបញ្ចប់កាលពីចុងឆ្នាំ២០២៣ ហើយការងារដែលនៅសេសសល់ គឺការដកទំនប់ការពារដែលទប់ទឹកមិនឱ្យចូលការដ្ឋានកាលណោះចេញវិញ។

ទំនប់ដី ដែលធ្វើការពារទឹកបណ្ដោះអាសន្ន ក្នុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនោះ មានបណ្តោយប្រវែង២៣០ម៉ែត្រ ទទឹង៤ម៉ែត្រកន្លះ និងកម្ពស់២ម៉ែត្រកន្លះ។

ការដកទំនប់ការពារនេះ មិនត្រឹមតែបើករំហូរទឹក ឱ្យមានសភាពដូចដើមវិញប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជួយបង្កើនភាពស្រស់ស្រាយ សោភ័ណភាពរបស់ស្ពាន ដើម្បីឱ្យភ្ញៀវទេសចរអាចអង្គុយមើលពីច្រាំងកសិន្ធុ ឃើញពីភាពរឹងមាំនៃរចនាសម្ពន្ធស្ពានដែលទើបតែជួសជុលរួច មានភាពរឹងមាំផងដែរ។

...

អ្នកស្រី អួន ស៊ីណាង ឱ្យដឹងទៀតថា ការដកទំនប់ការពារចេញពីរបាំងស្ពានហាលនេះ គឺមានការពិបាកខ្លាំង ដោយត្រូវប្រើបច្ចេកទេសជ្រមុជទឹក កាយយកអាចម៍ដី និងលើកចេញពីក្នុងទឹកមកច្រកក្នុងការ៉ុង រួចដាក់លើក្បូនហើយត្រូវទាញក្បូនជញ្ជូនមករក្សាទុកនៅលើគោកជាដើម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print