លោកអភិបាលខេត្តស្ទឹងត្រែង អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ-អង្គភាពជុំវិញខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រាអភិបាល នៃអភិបាលខេត្តស្ទឹងត្រែង តម្រូវឱ្យមន្ត្រីរាជការ តាមមន្ទីរជុំវិញខេត្ត អាជ្ញាធរតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមាន សីលធម៌ វិជ្ជាជីវៈ គោរព តាមតួនាទី ភារកិច្ច ជាមួយនឹងការទទួលខុសត្រូវ មានសហការសាមគ្គីភាព ផ្ទៃក្នុង ដើម្បីលើកកម្ពស់ដល់ផលប្រយោជន៍អង្គភាពជាធំ ។ លោកអភិបាលថ្លែងបែបនេះ នារសៀល ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៣និង៣០នាទីរសៀល ខណៈអញ្ជើញ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ-អង្គភាពជុំវិញខេត្ត ។

លោកអភិបាលខេត្តបន្តថា ៖ ធ្វើយ៉ាងណា រក្សាឱ្យបាន អភិបាលកិច្ចល្អ ដូចជាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ចេះយកចិត្តទុកដាក់រាល់បណ្តឹង សំណូមប្រជាពលរដ្ឋ កុំទុកការងារទាំងនោះ ទៅជាការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ។ លោកក៏បាន

ពាំនាំពាក្យ ជម្រុញឱ្យមន្ត្រីមាន វិន័យ ចូលរួមគោរពទង់ជាតិ និងចេះរៀបចំសម្អាតកន្លែងទីតាំងធ្វើការ ឱ្យមាន អនាម័យល្អ មានសោភ័ណភាព ។ ជាពិសេសលោកសង្កត់ណែនាំដល់ មន្ត្រីតាមមូលដ្ឋានចេះពង្រឹងសមត្ថភាព ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ប្រកបដោយ ស្មារតី ឈ្លាសវៃ ចៀសវាង នាំការរំខានដល់ថ្នាក់លើ ។ 

សូមបញ្ជាក់ថា ៖  លោក សរ សុពុត្រាអភិបាល នៃអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ-អង្គភាពជុំវិញខេត្ត រួមមាន ៖ (មន្ទីរពាណិជ្ជកម្ម,មន្ទីររ៉ែ និងថាមពល,មន្ទីរឧស្សាហកម្ម,សាខាការពារអ្នកប្រើប្រាស់,មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍,មន្ទីរព័ត៌មាន,មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ,មន្ទីរធម្មការ និងសាសនា,មន្ទីរមុខងារសាធារណៈ,មន្ទីរបរិស្ថាន,មន្ទីរទេចរណ៍,ពន្ធនាគារ) សរុបចំនួន ២៦៨នាក់ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print