ភ្នំពេញ៖ អនុម័តលើរបៀបវារៈចំនួន៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ជាមួយនិងការជជែក វែក ញែកលើសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាផងដែរ ។ ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២៤ ។
ក្នុងកិច្ចប្រជុំនេះ ក៏បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ដែលនៅក្នុងនោះ រួមមាន៖ ១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ ទី ២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៤ ដែលមានចំនួន១១ជំពូក។ អំពីសិទ្ធិអំណាច និងកាតព្វកិច្ចរបស់ក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សា ។ អំពីតួនាទីភារកិច្ច និងសិទ្ធិប្ររបស់គណៈអភិបាល និងនាយករដ្ឋបាល ។ ទី ៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេលដប់ពីរខែ (១២ខែ) របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ (ឆ្នាំទី១៖ ២០២៤-២០២៥) ៕ ដោយ៖ សំរិត