សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា សម្ដេចនឹងចូលរួមរត់ម៉ារ៉ាតុងដែលរៀបចំនៅខេត្តសៀមរាបក្នុងខែធ្នូ ឆ្នាំ២០២៤ខាងមុខ

ចែករំលែក៖

ខេត្តសៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាថា សម្ដេចនឹងចូលរួមរត់ម៉ារ៉ាតុងដែលរៀបចំនៅខេត្តសៀមរាបក្នុងខែធ្នូ ឆ្នាំ២០២៤ខាងមុខ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះក្នុងពេលបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុន្នី ពិន សែម ក្នុងខេត្តសៀមរាប ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយប្រាប់ទៅគណៈរដ្ឋមន្ត្រីរបស់សម្ដេចដើម្បីត្រៀមចូលរួមផងដែរ។
ការរត់ម៉ារ៉ាតុងនៅខេត្តសៀមរាបចុងឆ្នាំ ២០២៤នេះ រំពឹងថាមានអ្នកចូលរួម១ម៉ឺននាក់។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅអ្នកអត្ថាធិប្បាយម្នាក់ដែលសម្តេចហៅថា «លោកតាដើរម៉ាស៊ីន (រត់)» កុំឱ្យរិះគន់បង្កើនបញ្ហា ។
សម្តេចបានលើកឡើងថា៖ «ខ្ញុំចង់បានព័ត៌មានពិតល្អមិនល្អដាក់មកដើម្បីរកវិធីដោះស្រាយ តែកុំបង្កើតបញ្ហា ការបញ្ចេញមតិដើម្បីស្ថាបនិក ខុសពីការបង្កើតបញ្ហាដើម្បីរករឿង»។
សម្តេចបានបន្តថា៖ «ខ្ញុំសូមផ្តាំទៅលោកតានោះ ដើរម៉ាស៊ីន(រត់) ខ្ញុំវាខ្ជិលធុញពេក គេចេះតែបាញ់ឱ្យខ្ញុំមើល មិនដឹងថាម៉េច ម្ង៉ៃគាត់ត្រូវម្ង៉ៃគាត់នេះទៅ ខ្ញុំមិនតទេ តែខ្ញុំប្រាប់ ថាឱ្យខ្ញុំថាចុះ កុំថាឱ្យមន្ត្រីរបស់ខ្ញុំ គ្នាខំប្រឹងហើយ គ្នាមិនល្អឥតខ្ចោះទេ ខ្ញុំទទួល ប៉ុន្តែមិនមែនមិនខំប្រឹងទេ»។ ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅលោក ជែម សុខ ថា «កុំឱ្យបង្កើតបញ្ហា» ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print