ខេត្តកំពង់ស្ពឺ៖ ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឱ្យទឹកភ្លៀងបានជន់លិចផ្ទះសម្បែង សាលារៀន និងដំណាំស្រែស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកគងពិសី និងស្រុកបសេដ្ឋ បន្តិចបន្តួច អាជ្ញាធរកំពុងតែមានវិធានការទប់ស្កាត់។
ករណីទឹកភ្លៀងជនលិចនេះដែរសមត្ថកិច្ចខេត្តកំពង់
កំពង់ស្ពឺ បានដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលក្រុងស្រុកទាំង០៩ ត្រូវត្រៀមសម្ភារៈមធ្យោបាយកំលាំងជួយសង្រ្គោះប្រជាពលរដ្ឋ-សត្វពាហនៈក្នុងពេលចាំបាច់បន្ទាន់។
ខេត្តកំពង់ស្ពឺដោយសារតែស្ថានភាពភ្ញៀងធ្លាក់ជាប់គ្នាប៉ុន្មានថៃ្ងនេះបានបង្កឱ្យមានជំនន់ទឹកភ្ញៀងជន់លិចក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ ក្នុងនោះមានស្រុកគងពិសី ស្រុកបសេដ្ឋ និងអាចបង្កទៅកាន់ស្រុកមួយចំនួនទៀតដែលស្ថិតនៅប៉ែកខាងក្រោមនៃចរន្ដទឹកហូរ។
លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ស្ពឺ បានជម្រុញឲ្យអធិការក្រុង ស្រុក បង្កេីនការក្ដាប់ចុះដល់មូលដ្ឋានឃុំ សង្កាត់ ពិនិត្យបន្ទាន់លេីហានិភ័យដែលអាចនឹងកេីតមានក្នុងករណីប្រធានស័កនេះ ដោយត្រូវត្រៀមសម្ភារៈមធ្យោបាយសង្រ្គោះនិងកំលាំងសមត្ថកិច្ច។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធ ចុះពិនិត្យទីតាំងជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
បើយោងតាមរបាយការណ៍របស់មន្ទីធនធានទឹកនិង ឧតុនិយមខេត្តកំពង់ស្ពឺ គិតត្រឹមរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះស្ថានភាពទឹកដែលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ បានស្រកចុះវិញហើយ៕