ខេត្តតាកែវ ៖ យោងតាមទៅតាមលិខិតរបស់ក្រសួងមហាផ្ទៃ លេខ ៤២៣៦ ប្រក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្រ្តីរាជការ ចំនួន ៤រូប នៅរដ្ឋបាលខេត្តតាកែវ ។
ដោយក្នុងនោះបានធ្វើការប្រគល់ភារកិច្ចជូន មន្រ្តី ២រូប ដូចខាងក្រោម ៖
១/ លោក នួន សារ៉ែន ពី នាយករងរដ្ឋបាលសាលាខេត្តតាកែវ ទៅជា ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ជំនួស លោក យស រចនា ឡើងមកជា នាយករងរដ្ឋបាលសាលាខេត្តតាកែវ វិញ ។
២/ លោក ហ៊ឹម ម៉ាឡាយ៉ា ពី នាយករង ទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្តតាកែវ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់បាក់ដៃ ស្រុកអង្គរបូរី ជំនួស លោក ព្រហ្ម ប៊ុនថន អោយទៅបំរើការងារនៅអង្គភាពដើមវិញ ។
នៅក្នុងលិខិតរបស់ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា អាណត្តិបំពេញការងាររបស់សាមីខ្លួនមានរយៈពេល ២ឆ្នាំ នៅពេលចប់អាណត្តិ រដ្ឋបាលខេត្តតាកែវ ត្រូវលើកសំណើសុំផ្លាស់ប្ដូរ ឬបន្តអាណត្តិមកក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេច ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកនៃអគ្គនាយកដ្ឋាន ធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តតាកែវ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិលនិងមន្ត្រីពន្ធនាគារនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងសាមីខ្លួន ដូចមានឈ្មោះក្នុងប្រការ១និងប្រការ២ ខាងលើ ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕