ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីលេខាធិការដ្ឋាន គ.ស.ព.ស នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការបង្ហោះផ្សាយរបស់ក្រុមឧទ្ទាម The Cambodia Daily ថាមន្ត្រីអាជ្ញាធរជាតិអប្សរាម្នាក់ទម្លាយថាកម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យខ្លាចលើភ្ញៀវទេសចរ គឺជាព័ត៌មានក្លែងក្លាយ!
សូមបញ្ជាក់ក្រុមឧទ្ទាម The Cambodia Daily នេះតែងតែផ្សាយ ព័ត៌មានបំផ្លើសបំភ្លៃ កាឡៃការពិត ក្នុងចេតនាទុច្ចរិតធ្វើឱ្យខូចសណ្ដាប់ធ្នាប់ និងបំពុលសង្គម ព្រមទាំងមួលបង្កាច់ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល។
...
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ សូមឈប់ចែករំលែក និងសូមឈប់បន្តតាមដាននូវការផ្សាយរបស់ក្រុមឧទ្ទាមនេះតទៅទៀត៕ដោយ៖តារា