ទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្ពស់៤.៨៦ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ៥ម៉ែត្រ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមរសៀលថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៤នេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤.៨៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់២.៥២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន៦ម) និងស្ទឹងវាលវែង មានកម្ពស់៣.២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន៩ម៉ែត្រ),។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានប្រកាសដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង សូមបង្កើនការប្រុងប្រយ័ត្ន។ បើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ បានឱ្យដឹងនារសៀលនេះថា ស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ បានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ភ្ជាប់ជាមួយវិសម្ពាធដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះ នឹងធ្វើឱ្យ សីតុណ្ហភាព មានចន្លោះពី ២៥°c – ៣២°c។

ប្រភពបន្តថា បច្ចុប្បន្នកម្ពស់ទឹកភ្លៀង២៤ម៉ោង មាន ២/៧ក្រុងស្រុក ក្នុងនោះស្រុកវាលវែង ១៨.១មីលីម៉ែត្រ និងស្រុកភ្នំក្រវាញ ១.០មីលីម៉ែត្រ។ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤.៨៦ម៉ែត្រ +០.៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន៥ម៉ែត្រ),ស្ទឹងក្រវាញ មានកម្ពស់ ២.៥២ ម៉ែត្រ -០.២៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន៦ម), ស្ទឹងវាលវែង មានកម្ពស់៣.២ម៉ែត្រ -២,៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន៩ម៉ែត្រ) និងទន្លេកំពង់លួង មានកម្ពស់១.៥៩ម៉ែត្រ។

ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ នៃស្រុកវាលវែង ស្ថានភាពកម្ពស់ ស្ទឹងពោធិ៍សាត់ នឹងមានការកើនឡើងខ្ពស់ អាចឈានដល់កម្រិតមួយ ត្រូវប្រកាសអាសន្ន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបង ប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយស្ទឹង ដែលងាយរងគ្រោះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសកូនតូចៗ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print