សាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចោទប្រកាន់ក្រុមក្មេងទំនើងដែលជាជនសង្ស័យចំនួន ២នាក់ និងបក្ខពួក​ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ​ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១១២២ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធ ករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលមានក្មេងទំនើងមួយក្រុមមានគ្នា ចំនួន ៣នាក់ បានដាក់កាំបិត ០១ដើម តាមម៉ូតូ។

សូមជម្រាបជូនថា​ ក្មេងទំនើងមួយក្រុមមានគ្នា ចំនួន ៣នាក់ បានដាក់កាំបិត ០១ដើម តាមម៉ូតូហើយជិះពេញផ្លូវ​ ក្រោយមកក៏ត្រូវបានក្រុមឡានសង្គ្រោះបន្ទាន់ជិះបានដេញ ក្រុមក្មេងទំនើងទាំងនោះ ដល់ចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុមក្មេងទំនើងនោះបានបុកដើមឈើ ហើយក្រុមសង្គ្រោះឃាត់ខ្លួន បានជនសង្ស័យចំនួន ២នាក់ មានឈ្មោះ នូ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ សន សីហា ភេទប្រុស អាយុ១៦ឆ្នាំ រួមទាំងបានដកហូតកាំបិត ចំនួន១ដើម បញ្ជូនឱ្យទៅសមត្ថកិច្ចជំនាញ។ ចំណែកជនសង្ស័យដទៃទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមចាប់ខ្លួន។

...

បន្ទាប់ពីបានពិនិត្យភស្តុតាង សាកសួរលើជនសង្ស័យទាំង០៩នាក់ តាមនីតិវិធីច្បាប់រួចមក តំណាង អយ្យការសម្រេចចោទប្រកាន់ជនសង្ស័យទាំង០២នាក់ និងបក្ខពួក តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើប សួរលេខ ១០៨២ អយ.ច ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការ អនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print