រថយន្តសណ្តោងកុងតឺន័របុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកេីតហេតុ ខណៈបេីកម៉ូតូតាមផ្លូវត្រូវរថយន្ដធុនធំបុកកិនពីលេី ចំណែករថយន្តបង្កបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង 12:30នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ហ៊ន សុផាន់ ភេទប្រុស អាយុ 22ឆ្នាំ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បេីកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1W-2711 ធ្វើដំណើរតាមបណ្តោយផ្លូវសម្ដេចជាស៊ីម ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន
រថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បើកក្នុងទិសដៅបញ្ច្រាសគ្នា មកបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុ រថយន្ដមិនបាននៅឈប់ទេដោយបេីករត់គេចបាត់ស្រមោល។

...

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ធ្វើ
កំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាកប្រពៃណី និងស្រាវជ្រាវរករថយន្តបង្កយកមកចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print