ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី ពង្ស សាវ
រិទ្ធ មេបញ្ជាការរង ដឹកនាំក្រុមការងារនាំយកអំណោយទៅសួរសុខទុក្ខលោកវរសេនីយ៍ទោ កេត វណ្ណដេត ប្រធានមន្ទីរសម្ភារៈបច្ចេកទេសកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងសម្រាកព្យាបាលដោយវះកាត់សាច់ដុះក្នុងច្រមុះនៅមន្ទីរពេទ្យព្រះអង្គឌួង។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការនូវថវិកាចំនួន ២,០០០,០០០រៀល, ភេសជ្ជៈចម្រុះ ០៥កេស, ផ្លែឈើ០១កន្ត្រក ជាអំណោយសួរសុខទុក្ខផងដែរ៕ ដោយ ៖ សិលា
...