អន្តរជាតិ ៖ ចាត់តាំងដោយការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោកXi Jinpingបានពន្យល់ពីស្ថានការណ៍ព្រាង«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»។ នេះជាបញ្ជាកពី គេហទំព័រ «CCFR China state-controlled media » នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ ពាក់ព័ន្ធនឹងការគិតពិចារណាអំពីការកំណត់ប្រធានបទនៃកិច្ចប្រជុំពេញអង្គ
ការគ្រោងនិងចាត់ចែងកំណែទម្រង់ជុំវិញភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិន ជាបទពិសោធន៍ដ៏ជោគជ័យដែលបក្សដឹកនាំកំណែទម្រង់និងបើកទូលាយ។ឈរលើបទពិសោធន៍ជាក់ស្តែងនិងតម្រូវការការពិត ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសម្រេចចិត្តថា កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១០នឹងសិក្សាស្រាវជ្រាវលើការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន មានការគិតពិចារណាជាចម្បងដូចខាងក្រោម៖
ទី១ នេះជាតម្រូវការជាបន្ទាន់ដែលប្រមូលផ្តុំចិត្តរបស់ប្រជាជននិងប្រមូលផ្តុំកម្លាំង ដើម្បីសម្រេចបាននូវភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិនក្នុងដំណើរការថ្មីនិងយុគសម័យថ្មី។
ទី២ នេះជាតម្រូវការជាបន្ទាបន់ដែលធ្វើឱ្យមានសុក្រឹតភាពនិងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងជំរុញទំនើបភាពវូនីកម្មផ្នែកប្រព័ន្ធអភិបាលកិច្ចរដ្ឋនិងសមត្ថភាពអភិបាលកិច្ច។
ទី៣ នេះជាតម្រូវការជាបន្ទាន់ដែលជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីសមស្របកាន់តែមានភាពល្អនូវការផ្លាស់ប្តូរពីភាពប្រទាំងគ្នាដ៏សំខាន់របស់សង្គមចិន។
ទី៤ នេះជាតម្រូវការជាបន្ទាន់ដែលឆ្លើយតបនឹងហនិភ័យនិងសាកល្បងសំខាន់ និងជំរុញបុព្វហេតុរបស់បក្សនិងរដ្ឋវិវឌ្ឍទៅមុខដោយស្ថិរភាព។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ពាក់ព័ន្ធនឹងក្របខ័ណ្ឌមូលដ្ឋាននិងខ្លឹមសារសំខាន់នៃសេចក្តីសម្រេចចិត្ត សំដៅចំពោះគោលដៅដែលសម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋាននៅឆ្នាំ២០៣៥ ចាត់ចែងដោយសំខាន់នូវវិធានការកំណែទម្រង់សំខាន់ក្នុងរយៈពេល៥ឆ្នាំខាងមុខ មានលក្ខណៈពិសេសក្នុងខ្លឹមសារដូចខាងក្រោម៖
ទី១ ផ្តោតសំខាន់លើការដើរតួនាទីដឹកនាំនៃកំណែទម្រង់ផ្នែកប្រព័ន្ធសេដ្ឋកិច្ច។
ទី២ ផ្តោតសំខាន់លើការកសាងនិងគាំទ្រដល់យន្តការនិងប្រព័ន្ធផ្នែកការច្នៃប្រឌិតថ្មីដោយគ្រប់ជ្រុងជ្រោយ។
ទី៣ ផ្តោតសំខាន់លើកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ។
ទី៤ ផ្តោតសំខាន់លើការអភិវឌ្ឍដោយសម្របសម្រួលនិងសុត្ថិភាព។
ទី៥ ផ្តោតសំខាន់លើការបង្កើនការដឹកនាំរបស់បក្សក្នុងកំណែទម្រង់៕
ដោយ ៖ សិលា